ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ចុះ MOU ជាមួយក្រុមហ៊ុនមួយអភិរក្សរមណីយដ្ឋានអង្គរ
សៀមរាប៖ ក្រុមហ៊ុន AJE Thai Limited កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ គម្រោងនេះ បានចាប់ផ្តើមនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមយុទ្ធនាការ “AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីការពារបរិស្ថានអង្គរឲ្យមានភាពបៃតងឡើងវិញ”។ ទម្រង់នៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងទេសចរណ៍បៃតងនេះ នឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់ផងដែរ ។

នេះបើតាមការបង្ហាញរបស់លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN នៅក្នុងកម្មវិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀងមួយ (MOU) ទាក់ទងនឹងគម្រោងនិរន្តរភាពនៃ AJE ASEAN “។ លោកបានលើកឡើងថា« យើងជឿជាក់យ៉ាងមុតមាំលើតុល្យភាពនៃអាជីវកម្ម សុខភាពទីក្រុង និងការរួមបញ្ចូលនៃកន្លែងរស់នៅ ដែលមនុស្ស និងអាជីវកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់»។
លោក បានបន្តថា ចំពោះចក្ខុវិស័យនេះ ក៏ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក «វាជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទនភាពនៃតំបន់បេតិកភណ្ឌពិភពលោកមួយ និងធ្វើនាំឱ្យតំបន់បេតិកភណ្ឌពិភពលោកនោះមានជីវិតឡើងវិញ» គម្រោងជំហានដំបូងរយ:ពេល១ឆ្នាំ ប្រើប្រាស់កញ្ចប់ថវិកាប្រមាណជា៣ម៉ឺនដុល្លារ ក្នុងការរៀបចំដាំកូនឈើ ដាំស្មៅ និងកាកសំណាល់ផងដែរ។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា AJE Thai Limited គឺជាផ្នែកមួយនៃ AJE ASEAN ដែលជាក្រុមហ៊ុនជំរុញដោយធម្មជាតិ និងនិរន្តរភាពបរិស្ថានសម្រាប់អនាគតដ៏រុងរឿង ហើយវាស្ថិតក្រោម AJE Group មានដើមកំណើតនៅប្រទេសប៉េរូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ហើយ AJE Group នេះ កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣៥ នៅជុំវិញពិភពលោក។ លោក បានបញ្ជាក់ថា ចំពោះកិច្ចសហការនាពេលនេះ គឺក្រុមហ៊ុន AJE Thai Limited ជាមួយអាជ្ញាធរជាតិអប្សរាមិនមែនជាគម្រោងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រដំបូងគេ ដែលធ្វើឡើងដោយ AJE ASEAN នោះទេ។ គម្រោងអភិរក្ស និងនិរន្តរភាពតំបន់ប្រវត្តិសាស្ត្រពីមុន ត្រូវបានធ្វើឡើងនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា ក្នុងខេត្ត Phra Nakhon Si Ayutthaya ក្នុងប្រទេសថៃ និងបរិវេណប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូនេស៊ី ។ ជាក់ស្តែង ការចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AJE Group នេះ គឺយើងមានគម្រោងចំនួន២ ,ទី១ គឺការគ្រប់គ្រងកាកសំណលនៅតាមទីសាធារណ:នៃតំបន់អង្គរ , ទី២ ផ្តោតទៅលើសកម្មភាពធ្វើយ៉ាងណាឲ្យមានភាពបៃតង និងបរិស្ថានស្អាតល្អនៅក្នុងតំបន់អង្គរជាដើម៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


