Connect with us

ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី​ចុះអនុស្សារណៈ​ស្ដីពីការជ្រើសរើស​ និងការ​ធ្វើមាតុភូមិ​និវត្តន៍របស់ពលករ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញធ្វើជាសហធិបតី​ចុះហត្ថលេខា​លើឯកសារចំនួន២ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី ទី១ គឺអនុ​ស្សារណៈ​នៃការយោគយល់គ្នាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍​របស់​ពលករ។ ទី២ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការ​ធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

លោក ដាតុ ស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម