ព័ត៌មានជាតិ
នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចំណាយពេលជាង២០ឆ្នាំ ដើម្បីការពារសត្វព្រៃនៅកម្ពុជា
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្កើតកម្មវិធីអភិរក្សនៅកម្ពុជាក្នុងឆ្នាំ២០០០ បន្ទាប់ពីអង្គការនេះ បានបង្កើតឡើងកាលពីឆ្នាំ១៩៩៥។ ស្ថាបនិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចំណាយពេលជាង ២០ឆ្នាំមកហើយ សម្រាប់សកម្មភាពអភិរក្សសត្វព្រៃនៅកម្ពុជា។ តើលោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចូលរួមចំណែកសកម្មភាពអ្វីខ្លះក្នុងកិច្ចការពារព្រៃឈើ ជាពិសេស ការអភិរក្សសត្វព្រៃនៅកម្ពុជា?

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត មានដើមកំណើតមកពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា និងបានទៅរស់នៅក្នុងប្រទេសប្រេស៊ីល និងអឺរ៉ុប។ លោកស្រី បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតបរិស្ថាន នៅប្រទេសបារាំង និងស្វីស។ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់ការដោះស្រាយការប្រែប្រួលអាកាសធាតុ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានអនុវត្ត និងគាំទ្រកម្មវិធីអភិរក្សជួរមុខយ៉ាងក្លាហានក្នុងកិច្ចការពារព្រៃឈើដែលកំពុងរងការគំរាមកំហែង។ ក្នុងនោះ លោកស្រី ស៊ូវណ្ណា បានជួយសង្គ្រោះសត្វព្រៃដែលជិតផុតពូជ និងការដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ក្នុងតំបន់ជួរភ្នំក្រវាញរបស់កម្ពុជា។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានចាប់ផ្តើមកម្មវិធីអភិរក្ស ក៏ដូចជាការបន្តយុទ្ធសាស្រ្តកាត់បន្ថយការជួញដូរសត្វព្រៃ ដោយបានចាប់ដៃគូជាមួយរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាយតម្លៃការជួញដូរសត្វព្រៃទូទាំងប្រទេស។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្រោមការដឹកនាំរបស់លោកស្រី ស៊ូវណ្ណា ក៏បានរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាលការអនុវត្តច្បាប់សម្រាប់ក្រុមការងារពិសេសនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថរបស់កម្ពុជា។ ការបណ្តុះបណ្តាលនេះ គឺការបង្កើតអង្គភាពអនុវត្តច្បាប់សត្វព្រៃដំបូងគេនៅក្នុងប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមសង្គ្រោះសត្វព្រៃរហ័ស។ គិតត្រឹមឆ្នាំ២០២១ អង្គភាពមានសមត្ថកិច្ចបានចាប់ខ្លួនអ្នកជួញដូរសត្វព្រៃខុសច្បាប់ចំនួនជាង ៧ពាន់នាក់ រឹបអូសសត្វព្រៃរស់ចំនួន៧២ ៧៨៧ក្បាល រឹបអូសសាច់ និងផ្នែករាងកាយចំនួនជាង១៨តោន។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត ក្នុងនាមជានាយិកាប្រតិបត្តិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃគូសហការជាមួយក្រសួងបរិស្ថាន ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីអនុរក្សសម្រាប់កិច្ចការពារឧទ្យានជាតិបូកគោ។ ក្នុងរយៈពេល១០ឆ្នាំ (ឆ្នាំ២០០០ ដល់ឆ្នាំ២០១០) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបន្តគាំទ្រកិច្ចការអភិរក្ស រួមទាំងការកសាងមជ្ឈមណ្ឌលជាតិអភិរក្ស ការអភិវឌ្ឍកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលដល់ឧទ្យាននុរក្សចំនួន៧៧០នាក់នៅទូទាំងប្រទេសកម្ពុជា។
ដោយផ្អែកលើភាពជាដៃគូដ៏ជោគជ័យទាំងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនួយបច្ចេកទេសនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលពេលនោះត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ និងសកម្មភាពលួចកាប់ឆ្ការព្រៃយកដីធ្វើជាកម្មសិទ្ធិឯកជន។ ស្របពេលគ្នានោះ សត្វព្រៃកម្រៗ ដូចជា សត្វដំរី និងខ្លា ជាច្រើនក្បាលត្រូវបានសម្លាប់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបលោកស្រី ស៊ូវណ្ណា បានផ្ដល់កិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរមូលដ្ឋានក្នុងការរៀបចំក្រុមអនុរក្ស ដើម្បីដោះស្រាយស្ថានភាពបន្ទាន់។

លើសពីនេះ លោកស្រី ស៊ូវណ្ណា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអភិបាលខេត្តកោះកុង ក្រសួងកសិកម្ម ក៏ដូចជាក្រសួងរៀបចំដែនដី ដើម្បីបង្កើតគម្រោងកសិកម្មសហគមន៍សុវណ្ណាបៃតងក្នុងតំបន់ជួរភ្នំក្រវាញរបស់កម្ពុជា។ គម្រោងនេះ មានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងផ្តល់ឲ្យកសិករនូវកម្មសិទ្ធិដីធ្លីស្របច្បាប់ ហើយពលរដ្ឋទាំងនោះ ទទួលបានការអប់រំ និងការថែទាំសុខភាពដោយយកចិត្តទុកដាក់។ លោកស្រី ថែមទាំងបានចូលរួមចំណែកក្នុងការបង្កើតឲ្យមានគម្រោងរ៉េដបូកជួរភ្នំក្រវាញ ដើម្បីគាំទ្រសត្វបក្សី ថនិកសត្វ និងសត្វល្មូនប្រមាណ៥០ប្រភេទដែលរងការគំរាមកំហែង ឬ រងការជិតផុតពូជ និងជំរុញដល់ការលក់ឥណទានកាបូនដោយស្ម័គ្រចិត្ត ព្រមទាំងសកម្មភាពថែរក្សា ការពារ និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការប្រឆាំងការប្រែប្រួលអាកាស ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ