សន្តិសុខសង្គម
ផ្ទុះឆេះធុងហ្គាស ផ្អើលជាន់ជើងគ្នា ក្នុងផ្សារសំពៅលូន
អគ្គិភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះធ្លាយធុងហ្គាសធុងធំ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកផ្សារឃើញអណ្ដាតភ្លើងធ្លាយចេញពីធុងហ្គាសយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងជាកន្លែងបញ្ចូលហ្គាស និងលក់ហ្គាស ផងដែរ។

ទីតាំងមានករណីអគ្គិភ័យកើតឡើងនេះ គឺរបស់ម្ចាស់ឈ្មោះ នង ពៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរលក់ហ្គាស ដែលនៅពេលនោះ មានអណ្ដាតភ្លើងឆាបឆេះទាំងផ្ទះ ធ្លាយទាំងធុងហ្គាស ទម្ងន់ ៩០ គីឡូក្រាម។

ចំពោះសម្ភារៈខូចខាតរួមមាន ៖ ឆេះប្រាក់ថៃចំនួន ៥០០.០០០ បាត ,លុយខ្មែរប្រហែល ៤.០០០.០០០ រៀល, ឆេះហ្គាស ០១ ធុង ៩០ គីឡូ ,ឆេះទូម៉ាស៊ីនកុងទ័រ បាញ់ហ្គាស ០១ ឈុត, ឆេះម៉ូតូសាមឡ ០២ គ្រឿង, ឆេះតុដាក់លុយ ០១ និងសម្ភារៈមួយចំនួន។

បើតាមការអះអាងពីម្ចាស់ផ្ទះបានបញ្ជាក់អំពីមូលហេតុថា ជាការធ្វេសប្រហែស (ចង្ក្រានដាំបាយ ដាក់ជិតជញ្ជាំងពេក)។ ក្នុងនោះដែរ សមត្ថកិច្ចមូលដ្ឋាន បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១ គ្រឿង និងប្រើប្រាស់អស់ទឹក ៣ ឡាន ដើម្បីជួយអន្តរាគមន៍ កុំឲ្យរាលដាលដល់ផ្ទះអ្នកដទៃ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


