ព័ត៌មានជាតិ
GDP ពលរដ្ឋក្នុងខេត្តកណ្ដាលខ្ពស់មួយឆ្នាំជាងជាង ២ ពាន់ដុល្លារ
ខេត្តកណ្ដាលជាខេត្តមានភាពរីកចម្រើនផ្នែកឧស្សាហកម្ម ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជីវភាពពលរដ្ឋក៏មានភាពធូរធារ។ ខេត្តដែលមានភូមិសាស្ត្រហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញនេះ ខណៈកម្រិតជីវភាពប្រជាពលរដ្ឋនិងមានប្រាក់ចំណូលខ្ពស់បើធៀបខេត្តដទៃទៀត។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលមានប្រសាសន៍នៅក្នុងសន្និសីទនៅព្រឹកថ្ងៃទី ៣០ ខែមីនានេះថា ប្រាក់ចំណូល (GDP) ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួន ២ ០៦៤ ដុល្លារ កើនឡើង ២០៤ ដុល្លារ បើធៀបឆ្នាំ ២០១៨ ដែលមានចំនួន ១ ៨៥៩ ដុល្លារ។
ខេត្តកណ្ដាលក្រៅពីការធ្វើកសិកម្ម ក៏ជាខេត្តសក្តានុពលលើការវិនិយោគបង្កើតរោងចក្រសហគ្រាសតូចធំ។ លោកអភិបាលខេត្តបានបន្តថា ខេត្តកណ្តាលមានភូមិសាស្រ្តមិនឆ្ងាយពីរាជធានីភ្នំពេញ ទាក់ទាញរោងចក្រសហគ្រាសតូចធំមកវិនិយោគ ដែលបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ សម្រួលដល់ជីវភាពឱ្យមានល្អប្រសើរ។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់ខេត្តកណ្ដាល» លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា ដោយបានអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ជីវភាពរបស់ពលរដ្ឋ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងសម្របសម្រួលការអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគក្នុងខេត្ត។

បច្ចុប្បន្នខេត្តកណ្ដាលមាន រោងចក្រសហគ្រាស ៤៨៣ ទីតាំង ដែលមានកម្មករនិយោជិកប្រមាណ ១៥៣,៤០៥នាក់ (សី្រ ១២០,២០៦នាក់) ក្នុងនោះមានរោងចក្រកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប មានចំនួន ១៧១ ទីតាំង មានកម្មករនិយោជិក ១៣២,៥៨៧ នាក់ (ស្រី ១១០,១១១នាក់)។
ចំណូលទទួលបានពីវិស័យការងារក្នុងមួយខែមានជាង ៣៦ លានដុល្លារ និងក្នុងមួយឆ្នាំប្រហាក់ប្រហែល ៤៣៤លានដុល្លារ។ ខេត្តកណ្ដាលអត្រាអ្នកមានការងារធ្វើសម្រាប់ពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ ដល់ ៦០ឆ្នាំ មានរហូតដល់ ៧៧.៤% ក្នុងឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


