ព័ត៌មានជាតិ
អភិបាលខេត្តតាកែវចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងចក្រថ្មីៗនៅស្រុកសំរោង
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ រួមមាន អភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាសថ្មីៗ ដែលទើបមកបោះទុនវិនិយោគ នៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ។
ក្នុងដំណើរត្រួតពិនិត្យនេះ លោកអភិបាលខេត្ត បានអញ្ជើញពិនិត្យរោងចក្រចំនួន៣ទីតាំង រួមមាន៖ រោងចក្រ ញូហ្គោលដេន ខហ័រ ហ្គាមិន អ៉ីមប្រយឌើអេនព្រីនធីង ឯ.ក ដែលមានសកម្មភាពកាត់ដេរ ប៉ាក់ និងបោះពុម្ព ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង; រោងចក្រ ស៊ីន ហ្វេង ហឺ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ផលិតសម្លៀកបំពាក់ ស្ថិតនៅភូមិតាមូង ឃុំលំចង់; និងរោងចក្រផលិតឈើច្រត់ឡើងភ្នំ និងសម្ភារៈវេចខ្ចប់ ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានមានប្រសាសន៍កោតសរសើរដល់ម្ចាស់រោងចក្រ និងសហគ្រាស ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវ ហើយបានជំរុញឱ្យបន្តយកចិត្តទុកដាក់លើលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ កម្មការិនី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ការវិនិយោគរោងចក្រថ្មីៗទាំងនេះ មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ចំនួនរោងចក្រនៅក្នុងខេត្តតាកែវ បានកើនឡើងប្រមាណ១០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយមានសរុបចំនួន ១១ក្រុមហ៊ុន មានទុនវិនិយោគសរុបប្រមាណ ៤៤.៤៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ៤,៧០០ កន្លែង៕
អត្ថបទ៖ វីរៈ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


