ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្រោយមានករណីកម្មករដួលសន្លប់ ក្នុងស្រុកមុខកំពូល
បន្ទាប់ពីទទួលបានព័ត៌មាន កម្មកររោងចក្រដួលសន្លប់ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួម ពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពកម្មករដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាមបញ្ជាក់របស់មន្ត្រីជំនាញនិមួយៗ បន្ទាប់ពីធ្វើការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមការងារបានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការអាចជាមូលហេតុដែលបណ្ដាលឱ្យកម្មករ ដួលសន្លប់ដោយសារកង្វះប្រព័ន្ធត្រជាក់។


ក្នុងនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានស្នើរអោយម្ចាស់រោចក្រ ត្រូវដោះស្រាយក្នុងស្ថានភាពបន្ទាន់ ដោយរោងចក្រត្រូវធ្វើការរាយប្រព័ន្ធទុយយូបាញ់ទឹកនៅលើដំបូលអគារគ្រប់អគារទាំងអស់ ដើម្បីធ្វើការបញ្ចុះកម្ដៅនៅក្នុងអាគារជាបណ្ដោះអាសន្ន នឹងត្រូវតែធ្វើការកែលំអរឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធត្រជាក់អោយបានត្រឹមត្រូវ ដើម្បីធានាថាមានសុវត្តិភាព និងមានខ្យល់គ្រប់គ្រាន់។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប.ស.ស ដែលបានយកចិត្តទុកដាក់ ជួយដល់កម្មករដែលរងការដួលសន្លប់ ដោយមិនមានកម្មករណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ។


លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មករចំនួន ៧៣ នាក់បម្រើការងារនៅរោងចក្រ ស៊ី ហាវ ក្នុងខេត្តកណ្ដាល បានដួលសន្លប់ ចាប់តាំងពីថ្ងៃទី០៣ ខែមីនា មក ដោយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រការកោង, មណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-គុយវ៉េត។


លោកប្រធានប្រធានមន្ទីរការងារ ក្នុងនាមក្រុមការងារចម្រុះបានតម្រូវឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យកម្មករនិយោជិតឈប់ សម្រាកចំនួន៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ការងារទៀងទាត់ជូនផលកម្មករនិយោជិតគ្រប់ៗ នឹងត្រូវចូលធ្វើការវិញតាមក្រុម តាមវេនរៀងៗខ្លួន៕ ដោយ ៖អុឹងម៉េង
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


