សេដ្ឋកិច្ច
រដ្ឋាភិបាល សម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងវិស័យឧស្សាហកម្មកាត់ដេរ
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ សម្រេចព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេររហូតដល់ដំណាច់ឆ្នាំ ២០២៨ ដើម្បីនិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់ប្រជាពលរដ្ឋ។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ការសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរដែលផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមមាន សហគ្រាស វាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ ស្បែកជើង មួក កាបូប ស្រោមដៃ កន្សែង និងសហគ្រាសផលិតកម្រាលតុ សម្រាប់បម្រើដល់ការនាំចេញ។
សហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវបានអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ននូវ ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៨។

ដើម្បីទទួលបានការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ដូចមានចែងក្នុងប្រការ៣ នៃ ប្រកាសនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
កាន់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីគណនេយ្យនិងសវនកម្មជាធរមាន ព្រមទាំងដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធអាករដទៃទៀតតាមកាលកំណត់ ដូចមានចែងក្នុង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និងផ្តល់របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនរដ្ឋបាលសារពើពន្ធ។
ក្នុងករណីមិនបានបំពេញតាមលក្ខខណ្ឌទាំង ៣ ខាងលើ សហគ្រាសនឹងត្រូវដកហូតការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ ព្រមទាំងត្រូវទទួលរងទណ្ឌកម្មផ្សេងៗ តាមច្បាប់ជាធរមាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


