ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ការបកស្រាយរបស់ក្មួយតាំង ហ្គិចលៀង មានបំណងល្អទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឱ្យបញ្ចប់ការវាយប្រហារគ្នារឿងអ្នកមាន និងអ្នកក្រ។ នេះបើតាមសារសំឡេងពិសេសរបស់សម្តេចតាមបណ្តាញសង្គមតេឡេក្រាមនាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមានប្រតិកម្មផ្សេងៗគ្នាទៅនឹងការបកស្រាយរបស់លោកស្រី តាំង ហ្គិចលៀង ដែលជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុបពីភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ។

សម្តេចតេជោបានមានប្រសាសន៍ថា ការបកស្រាយរបស់លោកស្រីតាំង ហ្គិចលៀង មានបំណងល្អ និងមានទិសដៅចង់ឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ប៉ុន្តែអ្វីដែលខ្វះចន្លោះគឺការរៀបពាក្យក្នុងការនិយាយ ដែលការរៀបពាក្យនេះគឺបញ្ហាសំខាន់ក្នុងការធ្វើបទឧទ្ទេសនាម បាឋកថា សង្កថាជាដើម។ កម្ពុជាគឺជា ប្រទេសដែលមិនមានការប្រកាន់វណ្ណៈទេរវាងអ្នកមាន និងអ្នកក្រនោះទេ ពិតមែនយើងមានពាក្យ«អ្នកមាន និងអ្នកក្រ»នៅក្នុងពេលវេលាធ្វើបាឋកថា ឬពេលវេលានៃការធ្វើបទបង្ហាញណាមួយមិនគួរយកពាក្យអ្នកមាន និងអ្នកក្រមកប្រើប្រាស់ទេ។ សម្តេចបានគូសបញ្ជាក់ថា គេអាចប្រើប្រាស់ពាក្យ ឬប្រយោគផ្សេងដូចជាអ្នកមានជីវភាពធូរធារ និងអ្នកមានជីវភាពទន់ខ្សោយ ដែលពាក្យយកមកប្រើជំនួស។
សម្តេចបានបន្ថែមថា យើងចង់ឱ្យមានការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យ ហើយយើងក៏ចង់ឱ្យប្រទេសរបស់យើងមានការរីកលូតលាស់ដោយមិនធ្វើតាមរបបប៉ុលពត ដែលកម្ទេចចោលអ្នកមាន ហើយទុកតែអ្នកក្រនោះទេ។ យើងចាំបាច់ខិតខំធ្វើយ៉ាងម៉េចឱ្យអ្នកមានជីវភាពខ្សត់ខ្សោយ មានជីវភាពកាន់តែប្រសើរឡើង ទោះបីមិនដូចគ្នា៕
សូមស្តាប់ប្រសាសន៍សម្តេច ៖
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


