Connect with us

សេដ្ឋកិច្ច

ប្រេងពិភពលោក​ឡើងថ្លៃជាង ៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ បន្ទាប់ពី​ OPEC+ ​កាត់បន្ថយ​ការផលិត

បានផុស

នៅ

តម្លៃប្រេងឆៅពិភពលោកកើនឡើង​ជាង ៥ ដុល្លារ​ក្នុងមួយបារ៉ែលលើតម្លៃចាស់ ៨០ ​ដុល្លារ បន្ទាប់ពីក្រុមប្រទេសផលិតប្រេង​ OPEC+ ​រួមជាមួយប្រទេស​ផ្សេងទៀត រួមគ្នាកាត់បន្ថយបរិមាណ​ផលិតរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងរដ្ឋឈូងសមុទ្រជាច្រើន បានកាត់បន្ថយការផលិតប្រេងជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ។ ក្នុងនោះ អារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយទិន្នផល ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ និងអ៊ីរ៉ាក់ចំនួន ២១១,០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈអារ៉ាប់រួម គុយវ៉ែត អាល់ហ្សេរី និងអូម៉ង់ ក៏កំពុងកាត់បន្ថយការផលិតប្រេងផងដែរ ។

ដោយឡែក​ មិនមែនមានតែ​ OPEC+ ឡើយ រុស្ស៊ីក៏ធ្លាប់ប្រកាសដូចគ្នា​កាត់បន្ថយប្រេង​ជាង​ ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។

ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ អាមេរិកកំពុងអំពាវនាវឲ្យអ្នកផលិតបង្កើនទិន្នផលប្រេងឡើងវិញ ដើម្បីជំរុញឲ្យតម្លៃថាមពលធ្លាក់ចុះ ។ ចំណែកការកាត់បន្ថយប្រេងនៅពេលនេះ អាមេរិកយល់ថា មិនគួរកាត់បន្ថយឡើយ ដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារ ដោយសារតែ OPEC+​ គឺមានទិន្នផលប្រេង​ឆៅរហូតដល់ ៤០ ភាគរយ​នៃពិភពលោក ។

លោក Nathan Piper អ្នកវិភាគប្រេងឯករាជ្យបានប្រាប់ BBC ថា ការផ្លាស់ប្តូររបស់ OPEC+ ហាក់ដូចជាការប៉ុនប៉ងរក្សាតម្លៃប្រេងលើសពី ៨០ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលមធ្យម ដោយសារតម្រូវការអាចរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក​​ ហើយផលប៉ះពាល់នៃការ​ដាក់ទណ្ឌកម្មរុស្ស៊ីនៅមានកម្រិត ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ BBC

ចុចអាន ៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម