Connect with us

KPT+

សត្វ ៤ប្រភេទ ប្រជាជនថៃប្រើជំនួសពាក្យជេរប្រទេចគ្នា

បានផុស

នៅ

គ្រប់ភាសាក្នុងលោកនេះ សុទ្ធតែមានពាក្យបង្កប់ន័យរបស់វា ទៅតាមវប្បធម៌នៃជាតិសាសន៍រៀងខ្លួន ដែលជួនកាលគេពុំប្រើពាក្យចំៗដើម្បីប្រាប់ន័យនោះទេ គេរមែងយកវត្ថុ សត្វ ឬអ្វីផ្សេងទៀតដើម្បីប្រៀបប្រដូចវិញ។ តួយ៉ាងនៅក្នុងវប្បធម៌ថៃ នៅពេលគេផ្ទុះកំហឹងចង់ជេរបញ្ចោរនរណាម្នាក់ គេមិនប្រើពាក្យជេរចំឡើយ ព្រោះវាអសុរោះពេក ទើបគេនិយមយកសត្វនៅក្នុងស្រុកមកជំនួសដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ា (Mah) -ប្រដូចទៅនឹងសត្វឆ្កែ

ពាក្យ Mah បើប្រើជាមួយកូនៗ មានន័យថា ក្មេងគួរឱ្យស្រឡាញ់ ដែលឪពុកម្ដាយប្រើប្រៀបប្រដូចទៅកូនៗថា ពួកគេតែងតែជាកូនតូចរបស់ពួកគាត់ជានិច្ច។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នរណា​ម្នាក់​ហៅ​អ្នក​ថា​ ម៉ា នោះ​ពុំ​មាន​ន័យ​ល្អ​ទេ។ ពួកគេ​អាច​មានន័យ​ថា អ្នកប្រៀបដូច​កូនក្មេងដែលមិនដឹងអី។ ពាក្យនេះច្រើនតែភ្ជាប់មកជាមួយគុណនាមផ្សេងទៀត ដើម្បីបង្កើនភាពអសុរោះ ដូចជា Mah-Bah មានន័យថា ឆ្កែឆ្កួត ឬពាក្យ Mah-Kang Tanon មានន័យថា ឆ្កែចិញ្ចើមផ្លូវ ជាដើម។

ខ្វែ (Kwai) -ប្រដូចទៅនឹងសត្វក្របី

Buffalo ឬ Kwai ជាភាសាថៃ មានអត្ថន័យថា អាល្ងង់ ឬអាក្របី។ វាជាការប្រមាថមើលងាយចំពោះភាពវៃឆ្លាតរបស់អ្នក ប៉ុន្តែភាគច្រើនវាត្រូវបានគេប្រើដើម្បីគ្រាន់តែបញ្ចេញកំហឹងមួយពេលប៉ុណ្ណោះ។

សត្វ (Sat)

Sat មានន័យថា សត្វ។ តាម​ភាសា​ថៃ សត្វ​សំដៅ​លើ​ជីវិតថោក​ទាប។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើនពួកគេនឹងប្រើពាក្យនេះគ្រាន់តែហៅមនុស្សស្និទ្ធស្នាលជាមួយពួកគេ ដូចជា ពេលហៅឈ្មោះមិត្តភក្តិ ឬបង្អាប់ពួកម៉ាកលេង។

ហៀ (Hia) -ប្រដូចទៅនឹងសត្វទន្សង

ពាក្យ ហៀ ប្រើដើម្បី​សម្ដែង​ការ​ខឹង​សម្បារ។ ដូច្នេះប្រសិនបើនរណាម្នាក់ហៅអ្នកថា Hia គេប្រហែលជាខឹងខ្លាំង ហើយអាចសំដៅទៅលើសកម្មភាពដែលអ្នកបានធ្វើអាក្រក់ៗ ដែលគេមិនអាចទទួលយកបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ bangkokhasyou

ចុចអាន៖ អប្បិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម