Connect with us

ជីវិតកម្សាន្ដ

កម្រឃើញ! Kim Tae Hee បង្ហាញសម្រស់ក្មេងជាងវ័យនៅអាយុ ៤៣ ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីរៀបការជាមួយ Rain តារាសម្ដែង Kim Tae Hee បានជ្រើសរើសដកថយពីវិស័យសិល្បៈដើម្បីផ្ដោតលើការមើលថែគ្រួសារតូចរបស់នាង ខណៈមក​ដល់​ពេល​នេះ គូស្នេហ៍មាន​កូន​ស្រី​២​នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ជំនួស​ឲ្យ​ការផ្សព្វផ្សាយ​រូបរាងរបស់កូនពួកគេជាសាធារណៈ ពួកគេបាន​ព្យាយាម​លាក់បាំង និង​ការពារគ្រប់រូបភាព​របស់កូនស្រីទាំងពីរ។ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Kim Tae Hee បានបង្ហាញរូបភាព​ស្និទ្ធស្នាល​ដល់​ទស្សនិកជន។ បើក្រឡេកមកមើលរូបភាពចុងក្រោយរបស់តារាស្រីរូបនេះ ទស្សនិកជន​ជាច្រើនស្ទើរតែមិន​ជឿថានាងមានអាយុ ៤៣ ឆ្នាំទៅ​ហើយ។

មិន​ត្រឹម​តែ​ចែក​រំលែក​រូបភាព​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ តារា​ស្រី​រូប​នេះ​ក៏​បាន​បន្ថែម​យ៉ាង​សប្បាយ​ចិត្ត​ថា “យូរ​ហើយ​អត់​អី​ទេ កន្លង​មក​ខ្ញុំ​ផ្ដោត​តែ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​ទៅ​ថ្ងៃ​មុខ​នឹង​លេច​មុខ​ជាមួយរូបថត​ថ្មី ការងារថ្មី ដូច្នេះហើយ ខ្ញុំគ្រោងនឹងបង្ហោះរូបភាពឲ្យ​បានញឹកញាប់ ចាប់ពីពេលនេះ​តទៅ ខ្ញុំ​ថតរូប Selfie ម្ដង​ម្កាល ហើយបង្ហោះព្រោះពេញចិត្ត ហាហាហា”។

យ៉ាងណាមិញ នៅក្នុងផ្នែក​បញ្ចេញ​មតិ អ្នកគាំទ្រ​ភាគច្រើន​រំភើបចិត្ត​យ៉ាង​ខ្លាំង​ចំពោះទង្វើចុងក្រោយរបស់ Kim Tae Hee ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់នាង បានធ្វើឲ្យទស្សនិកជនជាច្រើនបញ្ចេញមតិជាបេះដូង ស្របពេលដែលអ្នកខ្លះក៏សរសើរថា​ ត្បិតថាមានវ័យ៤៣ឆ្នាំតែសម្រស់នៅតែចែងចាំងមិនណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Seung Gi ចាយលុយជាង ១០ ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍

ចុចអាន៖ភរិយារបស់តួឯកប្រុសរឿង “មនុស្សកញ្ជ្រោង” ទម្លាយពីប្រភពមកុដពាក់ក្នុងថ្ងៃមង្គលការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម