សេដ្ឋកិច្ច
ចិន ផលិតកប៉ាល់កុងតឺន័រចំនួន ១៦ គ្រឿងសម្រាប់ បារាំង
សាជីវកម្មសាងសង់នាវារដ្ឋរបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន CMA CGM Group របស់ប្រទេសបារាំង ដើម្បីផលិតកប៉ាល់កុងតឺន័រធំចំនួន ១៦ គ្រឿង ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារ ។

ការបញ្ជាទិញក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតពីសំណាក់ប្រទេសបារាំង គឺជាកំណត់ត្រាថ្មីមួយសម្រាប់ការផលិតកប៉ាល់កុងតឺន័រដែលបានចុះហត្ថលេខាដោយឧស្សាហកម្មសាងសង់កប៉ាល់របស់ប្រទេសចិន ។ ក្នុងចំណោមកប៉ាល់ទាំង ១៦ គ្រឿង មាន ១២ គ្រឿង មានចំណុះ ១៥,០០០-TEU ប្រើសារធាតុមេតាណុល ខណៈ ៤ គ្រឿងទៀតមានចំណុះ ២៣,០០០-TEU ដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) ។
TEU គឺជាឯកតានៃសមត្ថភាពដឹកទំនិញសម្រាប់កុងតឺន័រ និងកំពង់ផែកុងតឺន័រ ដោយផ្អែកលើបរិមាណកុងតឺន័រប្រវែង ៦.១ ម៉ែត្រ ហើយក្នុងមួយ TEU ស្មើនឹង ១២ ម៉ែត្រ ។

ទន្ទឹមនោះ ក្រុមហ៊ុនផលិតកប៉ាល់ចិនបាននិយាយថា កប៉ាល់ដើរដោយថាមពលមេតាណុលនីមួយៗមានប្រវែង ៣៦៦ ម៉ែត្រ និងទទឹង ៥១ ម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកទំនិញបាន ១៥៦,០០០ តោន ។
គួរបញ្ជាក់ថា នេះគឺជាការបញ្ជាទិញលើកដំបូងទៅកាន់ក្រុមហ៊ុនចិន ក្នុងការផលិតកប៉ាល់កុងតឺន័រដែលប្រើប្រេងមេតាណុលបែបនេះ ខណៈការផលិតនាវានេះឡើង អាចសម្រេចបាននូវការបំភាយកាបូនសុទ្ធ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ ក្នុងអំឡុងពេលធ្វើដំណើរទាំងមូល ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយ ចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


