KPT+
មកស្គាល់ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោក
ហេតុការណ៍សត្វធ្លាក់ពីលើមេឃគឺបណ្ដាលមកពីខ្យល់កួច និងព្យុះធំៗដែលបក់ពួកវាទៅកាន់តំបន់ផ្សេងហើយធ្លាក់មកវិញ ។ ដូច្នេះព្រឹត្តិការណ៍នេះមិនមែនជាករណីកម្រឡើយ ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោកមាននៅ ៖

១. ទីក្រុង Odzaci ប្រទេសស៊ែប៊ី
កាលពីឆ្នាំ ២០០៥ កង្កែបបានធ្លាក់ពីលើមេឃមកលើទឹកដីទីក្រុង Odzaci បន្ទាប់ពីទឹកកួចពួកវាមកពីតំបន់ក្បែរៗនោះ ។
២. ខេត្ត Ishikaya ប្រទេសជប៉ុន

យោងតាម Farmers Almanac បានឲ្យដឹងថាគេប្រទះឃើញត្រី កង្កែប និងកូនក្អាត់ធ្លាក់នៅខេត្ត Ishikaya កាលពីខែមិថុនា ឆ្នាំ ២០០៩ ហើយគេជឿថាពួកវាត្រូវទឹកកួចយកមក ។
៣. ទីក្រុង Dubuque រដ្ឋឡូវ៉ា នៃសហរដ្ឋអាមេរិក
កាលពីឆ្នាំ ១៨៨២ ខែមិថុនា ទី១៦ មានព្យុះមួយបោកបក់នៅទីក្រុង Dubuque និងធ្លាក់ដុំទឹកកកដែលផ្ទុកសត្វកង្កែបតូចៗមកជាមួយ ។
៤. ទីក្រុង Calgary ប្រទេសកាណាដា
ក្នុងថ្ងៃទី៤ ខែសីហា ឆ្នាំ១៩២១ នៅទីក្រុង Calgary មានសត្វជាច្រើនធ្លាក់ពីលើមេឃរហូតបង្កើតប្រវត្តិសាស្ត្រ ។ យោងតាម Global News បានពន្យល់ថាមូលហេតុពីក្រោយការធ្លាក់សត្វគឺព្យុះតូណាដូ ។
៥. ទីក្រុងឡុងដុងខាងត្បូង

ឆ្នាំ ១៩៩៨ ខែមីនា មានស្ត្រីម្នាក់បានរាយការណ៍អំពីករណីកង្កែបងាប់រាប់រយក្បាលនៅក្នុងសួនរបស់នាង ថែមទាំងមានបុរសម្នាក់ជាសាក្សីទៀតផង ។ យោងតាម BBC សន្និដ្ឋានថាជាព្យុះកួចព្រោះទីនោះមិនមានបឹង ឬប្រភពទឹកឡើយ ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


