ព័ត៌មានជាតិ
កម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី “ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍”
ប្រទេសកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ សន្និសីទអន្តរជាតិ ស្ដីអំពី “ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍” សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ ដែលជាឱកាសរបស់កម្ពុជាបង្ហាញអំពីអរិយធម៌ខ្មែរដ៏វ័យចំណាស់ទៅកាន់ឆាកអន្តរជាតិ។ ការសម្រេចនេះ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើ រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ១៩-២០ ខែ ឧសភា ឆ្នាំ ២០២៥ ដោយទទួលបានជោគជ័យ។

សាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលព្រឹត្តិការណ៍ខាងលើ ប្រាប់កម្ពុជាថ្មីថា ប្រទេសទាំងអស់ដែលជាសមាជិកអាស៊ាន បូកជាមួយ ចិន និងឥណ្ឌា បានបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាធ្វើជាប្រធាននៃសន្និសីទអន្តរជាតិនេះ។ លោកបានប្រសាសន៍ថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់អាស៊ីអាគ្នេយ៍ ជាពិសេសម្រាប់កម្ពុជា និងជាឱកាសរបស់កម្ពុជាបង្ហាញវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់អ្នកប្រាជ្ញ និងបញ្ញវន្តអន្តរជាតិ។

លោកបន្តថា៖«យើងមិនដែលបានផ្សព្វផ្សាយអំពីអរិយធម៌យើង ពីសម័យនគរភ្នំ សម័យចេនឡា ឱ្យបានដឹងនោះទេ ព្រោះគេនិយាយតែតំបន់គេ ណាមួយយើងមានសង្គ្រាម។ ដូច្នេះអាទិភាពរបស់យើង ធ្វើជាម្ចាស់ផ្ទះ ជាម្ចាស់នគរភ្នំ ឥឡូវមានសន្តិភាព យើងនឹងនិយាយអំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តខ្មែរឱ្យគេដឹងកាន់តែទូលំទូលាយ»។
បើតាមលោកសាស្រ្តាចារ្យ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមទីស្តីការគណៈរដ្ឋមន្រ្តី មានសមត្ថភាពអាចរៀបចំ«សន្និសីទអន្តរជាតិ ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍»។ លោកថា៖«ព្រោះសន្និសីទនេះ មានគោលបំណង និយាយអំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តខ្មែរ ឱ្យគេដឹង និងនិយាយពីបុរេប្រវត្តិសាស្រ្តនៅអាស៊ី អាគ្នេយ៍ទាំងមូល ដែលមានអរិយធម៌ចំណាស់»។

លោកគូសបញ្ជាក់ទៀតថា តាមរយៈសន្និសីទនេះ ជាឱកាសបង្ហាញបញ្ញវន្ត និងអ្នកប្រាជ្ញខ្មែរ ឱ្យគេបានដឹងពីសមត្ថភាពរបស់ខ្មែរយើង ដែលបានសិក្សាស្រាវជ្រាវ និងចងក្រងឯកសារជាច្រើនពីតំបន់អង្គរ និងតំបន់អរិយធម៌ច្រើនកន្លែងទៀត។ បន្ថែមពីនេះ ជាឱកាស ដើម្បីទាក់ទាញទេសចរណ៍វប្បធម៌ផងដែរ។ លោកសាស្រ្តាចារ្យបន្តទៀតថា៖«គ្រូខំប្រឹងធ្វើ ដើម្បីឱ្យប្រវត្តិសាស្រ្តខ្មែររីកចម្រើន ទាំងវប្បធម៌ អរិយធម៌យើង ព្រោះយើងមិនដែលបានផ្សាយវប្បធម៌យើងឱ្យគេដឹងទេ ដូច្នេះបញ្ញវន្តយើងត្រូវប្រជុំគ្នា រៀបចំ និងដោះស្រាយរួមគ្នា»។

គួរជម្រាបថា សន្និសីទស្តីពី ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងនៅទឹកដីម៉ាឡេស៊ី មានសាស្រ្តាចារ្យ បញ្ញវន្ត បណ្តាប្រទេសដែលបានចូលរួម បានផ្លាស់ប្តូរទិន្នន័យ ផ្តល់ឯកសារទស្សនៈវិស័យដ៏ទូលំទូលាយបន្ថែមទៀតនៃការរកឃើញគំហើញរបស់ពួកគេ និងបានពិភាក្សាអំពីបញ្ហារួមនៅក្នុងប្រវត្តិសាស្ត្រដើមសម័យនៃអាស៊ីអាគ្នេយ៍ផងដែរ។
តាមរយៈសន្និសីទនៅម៉ាឡេស៊ី ក៏បានដាក់ចេញសំណើដ៏សំខាន់មួយ គឺសំណើរបស់អ្នកប្រាជ្ញ/បញ្ញវន្ត សម្រាប់ការផ្លាស់ប្តូរចំណេះដឹងបន្ថែម ការស្រាវជ្រាវរួមគ្នា និងការចែករំលែកទិន្នន័យសម្រាប់ជាប្រយោជន៍ ដល់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ក៏ដូចជាឥណ្ឌា និងចិន ផងដែរ៕
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


