ព័ត៌មានអន្ដរជាតិ
បុរសចិនខូចចិត្ត យកខ្សែកមាសដែលទិញជូនមិត្តស្រីទៅលក់វិញ ហើយបោះលុយចោល
បុរសជនជាតិចិនម្នាក់បានយកខ្សែ ក មាសដែលគាត់ទិញជូនមិត្តស្រីទៅលក់ឲ្យហាងមាសមួយកន្លែងវិញនៅទីក្រុង Huizhou ខេត្ត Guangdong ហើយថែមទាំងបោះលុយចោលបណ្ដាលឲ្យអ្នកនៅក្បែរនោះភ្ញាក់ផ្អើលជាខ្លាំង ។

ម្ចាស់ហាងបានឲ្យដឹងថា បុរសនោះធ្លាប់មកទិញខ្សែកមាសពីហាងខ្លួនសម្រាប់ជូនដល់មិត្តស្រីជាទីស្រលាញ់របស់គាត់ ។ ដោយសារការបែកគ្នា គាត់ក៏យកខ្សែកមកលក់វិញក្នុងតម្លៃ ២,០៦០ ដុល្លារ រួចបោះលុយដែលទទួលបានចោល បន្ទាប់ពីដើរចេញទៅក្រៅហាង ។
ម្ចាស់ហាងបន្តថា “បុរសនេះចិត្តល្អណាស់គាត់មិនយកមាសគប់ចោលទេព្រោះខ្លាចត្រូវអ្នកដទៃ ចំណែកឯអតីតមិត្តស្រីគាត់ក៏ចិត្តល្អដែរ ព្រោះនាងប្រគល់ខ្សែកមាសឲ្យគាត់វិញ ក្រោយបែកគ្នា” ។
មិនតែប៉ុណ្ណោះម្ចាស់ហាងថែមទាំងជួយប្រមូលលុយប្រគល់ឲ្យបុរសនោះវិញទៀតផង ហើយដើម្បីជាការអរគុណ ក្រុមគ្រួសាររបស់គាត់ក៏បានទិញខ្សែកមាសមួយទៀតពីហាងនោះនៅថ្ងៃបន្ទាប់ ៕

ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


