Connect with us

ព័ត៌មានអន្ដរជាតិ

ចោរដេកលក់អំឡុងពេលចូលលួច ស្រមុកផ្អើលម្ចាស់ផ្ទះនៅប្រទេសចិន

បានផុស

នៅ

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ជនល្មើសបានចូលផ្ទះមួយក្នុងខេត្តយូណាន ប្រទេសចិន តាមបង្អួចដើម្បីលួចរបស់របរ ប៉ុន្តែត្រូវសំងំដេករហូតដល់លក់ ព្រោះម្ចាស់ផ្ទះកំពុងមើលកូន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ម្ចាស់ផ្ទះឈ្មោះ Tang កំពុងដេកជាមួយកូន ស្រាប់តែនាងឮសំឡេងស្រមុកនៅបន្ទប់មួយទៀត ។

ដំបូង Tang ស្មានថាជា សំឡេងអ្នកជិតខាង ទើបឈប់គិត ប៉ុន្តែសំឡេងស្រមុកនោះកាន់តែបន្លឺខ្លាំងឡើងៗ ។ ពេលនាងទៅលាងដបទឹកដោះគោកូន Tang សម្រេចចិត្តដើររកមើលប្រភពសំឡេង ក៏បានប្រទះឃើញចោរឈ្មោះ Yang កំពុងដេកនៅបន្ទប់មួយទៀតយ៉ាងស្កប់ស្កល់ ។

ដូច្នេះម្ចាស់ផ្ទះបានផ្ដល់ដំណឹងឲ្យប៉ូលិសមកចាប់ Yang ។ តាមពិត Yang ជាចោរច្រើនឆ្នាំមកហើយ ថែមទាំងធ្លាប់ជាប់គុកកាលពីឆ្នាំ ២០២២ ទៀតផង និងទើបតែត្រូវដោះលែងនៅខែកញ្ញា ឆ្នាំនេះទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailystar

ចុចអាន៖ ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះមិត្តស្រី Neymar នៅប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម