ជីវិតកម្សាន្ដ
ជំងឺធ្វើទុក្ខ ស្វាមីតារាចម្រៀងអ្នកនាង សួន ចន្ថា ត្រូវបញ្ជូនចូលពេទ្យ
អ្នកគាំទ្របានសម្ដែងក្តីព្រួយបារម្ភគ្រប់គ្នា ខណៈដឹងថា ស្វាមីរបស់តារាចម្រៀងសំនៀងផ្អែមចាស់ វស្សា អ្នកនាង សួន ចន្ថា ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ បន្ទាប់ពីជំងឺធ្វើទុក្ខឡើងវិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាង សួន ចន្ថា។

នៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងអ្នកនាង សួន ចន្ថា នារសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះ បានបង្ហោះរូបភាពស្ថិតក្នុងមន្ទីរពេទ្យ ដោយភ្ជាប់ខ្លឹមសារថា កាដូឆ្នាំថ្មី ប្តីខ្ញុំចូលពេទ្យ ដោយសារជំងឺលើសឈាម ឡើងជាតិស្ករ ឆាប់ជាណាលោកប្តី។ អ្នកនាង មិនបានបញ្ជាក់ថា ពេលនេះស្វាមីខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាទេ។

ជាមួយគ្នា នៃការបង្ហោះពីដំណឹងខាងលើនេះដែរ ភ្លាមៗនោះ មានអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីមួយចំនួន បង្ហាញពីការព្រួយបារម្ភ និងជូនពរឲ្យឆាប់ជាសះស្បើយផងដែរ។

សូមរម្លឹកថា តារាចម្រៀងជើងចាស់អ្នកនាង សួន ចន្ថា កន្លងមកក៏បានទម្លាយប្រាប់ឲ្យដឹងយ៉ាងកម្សត់ថា រាល់ថ្ងៃអ្នកនាងដើរច្រៀងតាមហាងពេលយប់ ដើម្បីរកលុយព្យាបាលជំងឺប្តីដែលបានធ្លាក់ ខ្លួនឈឺមានរយៈពេលប៉ុន្មានឆ្នាំមកនេះ។

បើតាមការបង្ហើបឲ្យដឹងពីតារាចម្រៀងអ្នកនាង សួន ចន្ថា កន្លងមក ស្វាមីរបស់គាត់មានជំងឺទឹកនោមផ្អែម និងលើសឈាម។ តាមរយៈដំណឹងនេះដែរ គេឃើញមានអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីខ្មែរមួយចំនួន បានសម្ដែងការអាណិតអាសូរ ព្រមទាំងជូនពរដល់ស្វាមីអ្នកនាង សួន ចន្ថា ឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


