ព័ត៌មានអន្ដរជាតិ
ឡាវ ហាមនាំចូលគុយទាវទូកកញ្ចប់មួយប្រភេទរបស់ ថៃ ក្រោយរកឃើញបាក់តេរីលើសស្ដង់ដារ
ប្រទេសឡាវបានហាមប្រាមការនាំចូលគុយទាវទូកថៃ ឬហៅម្យ៉ាងទៀតថា Kuay Tiew Rua ក្រោយមានរបាយការណ៍ពីការចម្លងមេរោគបាក់តេរីនៅក្នុងផលិតផល ។

នាយកដ្ឋានអាហារ និងឱសថក្នុងប្រទេសឡាវបានចេញសេចក្តីជូនដំណឹងកាលពីដើមខែនេះ ដើម្បីហាមឃាត់ការនាំចូលគុយទាវទូករបស់ក្រុមហ៊ុន Lerros ពីប្រទេសថៃ ដោយសារវាមានផ្ទុកបាក់តេរី Bacillus cereus លើសពីស្តង់ដារធម្មតា ដែលអាចបង្កបញ្ហាដល់សុខភាព ។
គុយទាវកញ្ចប់នេះផ្ទុកទៅដោយមីក្រូបាក់តេរីប្រហែល ៦,៦០០ លើសពីស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងប្រទេសថៃ ដែលកំណត់ក្នុងចំនួន ១,០០០ មីក្រូបាក់តេរីសម្រាប់កញ្ចប់គ្រឿងទេស គុយទាវ និងមីសួរជាដើម ។

យោងតាមសារព័ត៌មាន Thai PBS បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថក្នុងប្រទេសថៃក៏បានព្រមានសាធារណជនអំពីការទទួលទានគុយទាវកញ្ចប់ដែលចែកចាយដោយក្រុមហ៊ុន Lerros Interfoods ដែលមានមូលដ្ឋាននៅខេត្ត Samut Prakan ប្រទេសឡាវផងដែរ ។
ទន្ទឹមនោះ នាយកដ្ឋានចំណីអាហារ និងឱសថឡាវក៏បានជំរុញ និងណែនាំអ្នកត្រួតពិនិត្យម្ហូបអាហារ ឲ្យឆែកឆេរការនាំចូល និងចរាចរផលិតផលនៅលើទីផ្សារ និងជូនដំណឹងដល់ប្រជាពលរដ្ឋចៀសសវាងការទទួលទាន លក់ ឬការនាំចូលទំនិញទាំងនេះ ។

គួរបញ្ជាក់ថា រោគសញ្ញា ក៏ដូចជាអាការបណ្ដាលមកពីបាក់តេរី Bacillus cereus អាចចាប់ផ្តើមពី ៦ ទៅ ១៥ នាទី បន្ទាប់ពីទទួលទានអាហារដែលមានមេរោគ ហើយអ្នកខ្លះអាចជួបប្រទះនូវការក្អួតចង្អោរចន្លោះពី ៣០ នាទីទៅ ៦ ម៉ោង បន្ទាប់ពីទទួលទានអាហារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មកដឹងចំនួនពលរដ្ឋ ថៃ ស្ថិតក្នុងប្រទេស ស៊ូដង់ ដែលកំពុងផ្ទុះការប្រយុទ្ធគ្នា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់