សេដ្ឋកិច្ច
វៀតណាមជាទីផ្សារធំបំផុត សម្រាប់នាំចេញស្វាយចន្ទីពីខេត្តស្ទឹងត្រែង
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នទីផ្សារនាំចេញស្វាយចន្ទី និងកៅស៊ូធំក្នុងខេត្តស្ទឹងត្រែងមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ខណៈទីផ្សារប្រទេសថៃមានចំនួនតិចតួច។

ក្នុងសន្និសីទកាលពីម្សិលមិញនេះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ដំណាំកសិឧស្សាហកម្មដែលសក្តានុពលសម្រាប់ការដាំដុះក្នុងខេត្តស្ទឹងត្រែងមានដូចជាស្វាយចន្ទី ដំឡូងមី កៅស៊ូ ជាដើម។

គិតមកដល់ពេលបច្ចុប្បន្ននេះ ដំណាំស្វាយចន្ទី នៅក្នុងខេត្តស្ទឹងត្រែង មានផ្ទៃដីក្នុងរង្វង់ ១ម៉ឺន ៥ពាន់ហិតា ដែលនេះជាទិន្នន័យចុះយកជាក់ស្តែង ប៉ុន្តែបើផ្អែកលើទិន្នន័យផ្កាយរណបដែលទទួលបានពីសមាគមស្វាយចន្ទីកម្ពុជាវិញ មានរហូតដល់ ៦ម៉ឺន ៧ពាន់ហិតា។ ក្នុងរយៈពេល ៥ឆ្នាំនឹះ ទិន្នផលដែលផលិតបានមានប្រមាណ ៩០ ពាន់តោន ដល់ ១០០ពាន់តោន ក្នុងមួយឆ្នាំៗ។

ដោយឡែកចំពោះដំណាំកៅស៊ូ នៅក្នុងខេត្តមានផ្ទៃដី ១ម៉ឺន ៣ពាន់ហិតា បានផលជាង ២ ម៉ឺនតោននៅក្នុងមួយឆ្នាំៗ ដែលអាចទទួលបានចំណូលប្រមាណជាង ២០លានដុល្លារផងដែរ។
លោក ប្រធានមន្ទីរបានបន្តថា បច្ចុប្បន្ននេះនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនៅមិនទាន់មានរោងចក្រកែច្នៃខ្នាតធំនៅឡើយ គឺបានត្រឹមតែសិប្បកម្មខ្នាតតូចប៉ុណ្ណោះ ដូច្នេះផលកសិកម្មប្រមាណជាង ៩០% បាននាំចេញតាមរយៈឈ្មួញកណ្ដាល ហើយទិសដៅធំទៅកាន់ទីផ្សារប្រទេសវៀតណាម ហើយប្រទេសថៃមានចំនួនតិចតួចប៉ុណ្ណោះ៕

-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


