សេដ្ឋកិច្ច
ចំណូលក្រុមហ៊ុន Apple បន្តធ្លាក់ចុះជាប់ៗគ្នា នៅក្នុងត្រីមាសទី២
ទិន្នន័យនៃការលក់ផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបន្តធ្លាក់ចុះជាប់គ្នាចាប់តាំងពីត្រីមាសទី ១ រហូតដល់ត្រីមាសទី ២ ។ នេះបើយោងតាមរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ។

ការលក់ទំនិញសុទ្ធបានធ្លាក់ចុះ ២.៦ ភាគរយមកនៅត្រឹម ៩៤.៨ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដែលគិតត្រឹមថ្ងៃទី១ ខែមេសា ដែលត្រូវនឹងត្រីមាសទីមួយនៃឆ្នាំនេះសម្រាប់ក្រុមហ៊ុន ។ តាមរយៈតួលេខនេះ គឺធ្លាក់ចុះពីជិត ៩៧.៣ ពាន់លានដុល្លារសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ដូចគ្នានេះ ក្នុងរយៈពេល ៣ ខែមុន គិតចាប់ពីខែតុលាដល់ខែធ្នូ ក្រុមហ៊ុន Apple សរុបទិន្នន័យនៃការលក់របស់ខ្លួនចំនួន ១១៧.១ ពាន់លានដុល្លារ ពោលធ្លាក់ចុះ ៥.៥ ភាគរយពី ១២៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះ ទោះជាការលក់ផលិតផល Mac, iPad, wearables និងគ្រឿងបន្លាស់មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែក្រុមហ៊ុន Apple នៅតែមានកំណើនដដែលលើការលក់ទូរសព្ទ iPhone ។
ចំពោះការលក់ផលិតផល iPhone គឺបានកើនឡើងដល់ ៥១.៣ ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែមីនា សម្រាប់ឆ្នាំនេះ ដែលកើនពីជិត ៥០.៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


