Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញព្រះមហាក្សត្រ ឬមហាក្សត្រី ជីវិតពិតជួបតែសំណាងបរិបូរ

បានផុស

នៅ

សុបិនឃើញព្រះមហាក្សត្រ ​ឬមហាក្សត្រី ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​សុបិន​ល្អ​មួយ​ដែល​នាំភាព​រីករាយដល់ម្ចាស់ខ្លួន​។ តាមជំនឿ ម្ចាស់សុបិននឹងទទួលបានរឿងល្អកើតឡើងក្នុងជីវិតពិត ពេលភ្ញាក់ពីដំណេកមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនឃើញព្រះមហាក្សត្រមិនថានៅទីណា ជា​សុបិន​ល្អដែលនឹង​នាំ​លាភ​ដល់អ្នក ជាពិសេស​សំណាង​ខាង​លុយកាក់ពីមនុស្សជុំវិញខ្លួន និងអ្នកមានឋានៈខ្ពង់ខ្ពស់។ បើអ្នកប្រកបអាជីវកម្ម សុបិននេះ មានន័យថា ឱកាសរីកចម្រើននឹងកើតឡើងយ៉ាងគាប់ចិត្ត។

ប្រសិនព្រះមហាក្សត្រយាងមកដល់ផ្ទះ មានន័យថា អ្នកនឹងត្រូវបានតំឡើងឋានៈ រីឯការធ្វើអាជីវកម្ម និងជំនួញ នឹងទទួលបានផលចំណេញយ៉ាងច្រើន មិននឹកស្មានដល់។ បើសុបិនឃើញព្រះមហាក្សត្រមានបន្ទូលជាមួយអ្នក ជីវិតនឹងជោគជ័យតាមបំណងប្រាថ្នា ហើយរឿងអាក្រក់នឹងក្លាយជាល្អ។

ដោយឡែកបើសុបិនឃើញព្រះមហាក្សត្រីវិញ បកស្រាយថា ជីវិតកើតមានសុភមង្គលបរិបូរ រាល់បញ្ហាដែលស្មុគស្មាញ ឬធ្លាប់រាំងស្ទះ មិនថាការងារ ហិរញ្ញវត្ថុ នឹងប្រែទៅជាលាភសំណាងទាំងអស់។ ក្នុង​អំឡុង​ពេល​នេះ ធ្វើ​អ្វី​ក៏​ជោគជ័យ​ ជាពិសេសនឹងមានឱកាសទទួលបានការឧបត្ថម្ភពីមនុស្សគ្រប់សណ្ឋាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេង​ដល់កន្លែង មានន័យយ៉ាងណាដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម