កីឡា
កីឡាការិនីឆ្នើមទាំង៦រូបឈ្នះមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម
កីឡាការិនីឆ្នើមជម្រើសជាតិកម្ពុជា៦រូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមមកគឺសុទ្ធតែឈ្នះមេដាយមាសជូនកម្ពុជាក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កីឡាការិនី ខាន់ ចេសា
វីរកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានឈ្នះមេដាយមាស១គ្រឿង និងប្រាក់១គ្រឿងលើប្រភេទកីឡាជឺជីតស៊ូក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាមេដាយមាស៊ីហ្គេមលើកទី២សម្រាប់កីឡាការិនីរូបនេះ បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៩។

កីឡាការិនី ស្រួង ភាវី
បំណងប្រាថ្នារបស់ពេល១០ឆ្នាំរបស់កីឡាការិនីឆ្នើមលើលោក ស្រួង ភាវី បានសម្រេចក្នុងការនាំមេដាយមាសជូនកម្ពុជាក្នុងកីឡាស៊ីហ្គេម លើប្រភេទកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសាប៊ីយ៉ាការ៉ុម បន្ទាប់ពីធ្លាប់សាងស្នាដៃច្រើនលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ភាវី ក៏ឈ្នះបានមេដាយសំរឹទ្ធ១ទៀតលើវិញ្ញាសាការ៉ុម១បាំង។

កីឡាការិនី ពៅ សុខា
កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា ទទួលបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ក្នុងចំណោមវិញ្ញាសាទាំង៥ដែលកញ្ញាប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ តាមពិតទៅកីឡាការិនីរូបនេះធ្លាប់ឈ្នះមេដាយច្រើនជូនកម្ពុជាកន្លងមក ប៉ុន្តែលើកនេះនៅលើទឹកដីខ្លួនឯង។

កីឡាការិនី ប៉ាល់ ឆរស្មី
កីឡាការិនីកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាមួយរូបទៀត ប៉ាល់ ឆរស្មី បានឈ្នះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១ សរុប៦គ្រឿងសម្រាប់កីឡាស៊ីហ្គេមលើកទី៣២។ កីឡាការិនីឆ្នើមរូបនេះធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេមច្រើនហើយកន្លងមក។

វីរកីឡាការិនី ស៊ន សៀវម៉ី
ការវិលត្រឡប់មកកាន់អាជីពកីឡាតេក្វាន់ដូវិញ វីរកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសលើវិញ្ញាសាទម្ងន់+៧៣គីឡូក្រាម។ នេះជាមេដាយមាសទី៤ក្នុងកីឡាស៊ីហ្គេម បន្ទាប់ពីធ្លាប់ឈ្នះមេដាយមាសលើកទី១ឆ្នាំ២០១៣ លើកទី២ ឆ្នាំ២០១៧ និងលើកទី៣ ឆ្នាំ២០១៩។

កីឡាការិនី Casandre Nicols Tubbs
កីឡាករខ្មែរ-អាមេរិក Cassandre បានឈ្នះមេដាយមាសលើកីឡាតេក្វាន់ដូវិញ្ញាសាទម្ងន់៦៧គីឡូក្រាម។ នេះជាមេដាយមាសលើកដំបូងសម្រាប់កីឡាការិនីខ្មែរ-អាមេរិករូបនេះ បន្ទាប់ពីធ្លាប់ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ជូនកម្ពុជា។

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ