ព័ត៌មានជាតិ
ត្រីប៉ាសេអ៊ី អាចបាត់បង់ពូជ ប្រសិនបើនៅតែបែបនេះ
ទាំងថ្នាក់ដឹកនាំខេត្តទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានសំដែងការបារម្ភថា ត្រី ប៉ាសេអ៊ី ដែលជាពូជត្រីដ៏កម្រ ហើយជានិមិត្តរូបរបស់ខេត្តស្ទឹងត្រែងអាចនឹងបាត់បង់ ដោយសារតែកត្តានៃការប្រែប្រួលអាកាសធាតុ។ ម្យ៉ាងទៀតត្រី ប៉ាសេអ៊ី ពិបាកក្នុងការចិញ្ចឹម ព្រោះវាស៊ាំនិងការរស់នៅបែបធម្មជាតិតែប៉ុណ្ណោះ។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែងបានថ្លែងការបារម្ភថា នាពេលខាងមុខត្រីប៉ាសេអ៊ី ដែលមានតម្លៃរបស់ខេត្តស្ទឹងត្រែង និង ជានិមិត្តរូបរបស់ខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់។
បើតាមលោក ឈាង ឡាក់ លើកឡើងថា ក្នុងឆ្នាំ២០២០នេះ បរិមាណផលនេសាទពីធម្មជាតិ គឺមានការថយចុះ ដោយកត្តានៃការប្រែប្រួលអាកាសធាតុ។ លោកក៏បានបញ្ជាក់ថា ត្រីប៉ាសេអ៊ីនេះ មិនមែនពងកូននៅក្នុងទន្លេនៃខេត្តស្ទឹងត្រែងទេ គឺវាពងកូននៅឡាវតាមអ្នកជំនាញជលផលសិក្សាស្រាវជ្រាវហើយជាក្ដីកង្វល់មួយរបស់ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងដែរ គឺទៅមុខទៀតអាចនឹងបាត់បង់នូវប្រភេទត្រី ដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត។ ក្នុងឆ្នាំ២០២០ បរិមាណផលត្រីប៉ាសេអ៊ី នេសាទបានមានការធ្លាក់ចុះខ្លាំង បើប្រៀបធៀបជា មួយឆ្នាំ២០១៩ ហើយនៅពេលដែលត្រីខ្សត់ខ្សោយតម្លៃត្រី គឺឡើងថ្លៃចាប់ពី១គីឡូក្រាមឡើងទៅមានតម្លៃ៤០ម៉ឺនរៀល ហើយបើទម្ងន់ ២គីឡូក្រាមឡើង គឺមានតម្លៃសឹងតែស្មើ តម្លៃគោមួយទៅហើយ។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កុំឲ្យប្រភេទត្រីប៉ាសេអ៊ី ដែលអាចបាត់បង់ លោក ឈាង ឡាក់ គូសបញ្ជាក់ថា ទោះបីមានអ្នកឯកទេសមកពីប្រទេសវៀតណាមមកធ្វើពិសោធ ដោយការចិញ្ចឹមក៏ដោយ ក៏នៅតែមិនបាន ព្រោះប្រភេទត្រីនេះធនក្នុងការរស់នៅតាមបែបលក្ខណៈធម្មជាតិរបស់វាតែប៉ុណ្ណោះ ។
នៅក្នុងទន្លេសេកុងស្ទឹងត្រែងត្រី ដែលមានរស់ជាតិឆ្ងាញ់និងល្បីជាងគេប្រចាំប្រទេសខ្មែរយើងមានចំនួនពីរប្រភេទ គឺត្រីប៉ាសេអ៊ី និង ត្រីប៉ាវ៉ាមុខពីរ ហើយត្រីទាំងពីរនេះ មានតម្លៃថ្លៃនិងឆ្ងាញ់ជាពិសេសដែលមិនអាចកាត់ថ្លៃបាន។ ត្រីទាំងពីរប្រភេទនេះ រដូវកាលដែលសម្បូរជាងគេ គឺនៅក្នុងខែវិច្ឆិកាដល់ខែកុម្ភៈ។ តម្លៃត្រីប៉ាសេអ៊ីប្រភេទតូចៗថ្លៃ ជាង ១០ម៉ឺនរៀលក្នុងមួយគីឡូនិងប្រភេទត្រីធំថ្លៃក្នុងមួយគីឡូជាង ៤០ម៉ឺនរៀល។ ដោយឡែក ចំពោះត្រីប៉ាវ៉ាមុខពីរវិញ មានតម្លៃក្នុង១គីឡូជាង១០ម៉ឺនរៀល។ ត្រីប៉ាសេអ៊ី មានទម្ងន់មិនលើសពីរ២គីឡូក្រាមនោះទេ ប៉ុន្តែត្រីប៉ាវ៉ាមុខពីរអាចធំ និង មានទម្ងន់រហូតដល់៦ គីឡូក្រាមឯណោះ។

អ្នកប្រកបរបរលក់ត្រីនៅផ្សារស្ទឹងត្រែងបានឲ្យដឹងថា ប្រភេទត្រីនេះមិនសូវជាមានអ្នកទិញច្រើននោះទេ ក្នុង១ថ្ងៃអាចលក់បានតែ ២ ឬ ៣ត្រីប៉ុណ្ណោះព្រោះជាត្រីប្រភេទ ដែលមានតម្លៃខ្ពស់ អ្នកដែលហានទទួលទានត្រីនេះ ភាគច្រើនជាមន្ត្រីថ្នាក់ខ្ពស់ និង អ្នកមានធនធានទើបមានលទ្ធភាពទិញត្រីនេះបាន៕
អត្ថបទ៖ ណារី
សូមចុចអាន៖ គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្ទឹងត្រែងបង្ហាញពន្លឺកាន់តែច្បាស់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


