Connect with us

ព័ត៌មានជាតិ

បណ្ដឹងតវ៉ារបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ បានដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញហើយ

បានផុស

នៅ

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣នេះ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យបណ្ដឹងតវ៉ាជាផ្លូវការមកកាន់ក្រុមប្រឹក្សាធម្មនុញ្ញ រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចដាក់ពាក្យបណ្ដឹងតវ៉ានេះ គឺធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធមិនចុះឈ្មោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទៅក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ បើតាម គ.ជ.ប ការច្រានចោលពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះនេះ ដោយហេតុថា គណបក្សទាំងពីរមិនបានបំពេញនូវចំណុចខ្វះខាតតាមលក្ខខណ្ឌដែលច្បាប់កំណត់ ពោលគឺមិនបានភ្ជាប់ មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃអង្គារ៍នេះ លោក ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីនេះ គណបក្សទាំងពីរ បានដាក់ពាក្យបណ្ដឹងហើយមកក្រុមប្រឹក្សាធម្មនុញ្ញប្ដឹងតវ៉ានឹងការសម្រេចរបស់ គ.ជ.ប»។ លោក បន្តថា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជូនពាក្យបណ្ដឹងជាលក្ខណៈបច្ចេកទេសទៅក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ ដើម្បីរងចាំការពិនិត្យ និងសម្រេច។

បើតាមអ្នកនាំពាក្យរូបនេះ ក្រោយទទួលបានពាក្យបណ្ដឹងតវ៉ា គឺក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល១០ថ្ងៃក្នុងការពិនិត្យ និងសម្រេចទៅលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ ដូច្នេះ ជាលទ្ធផលយ៉ាងណានោះ គឺរង់ចាំសេចក្ដីសម្រេចជាផ្លូវការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលខាងមុខ។

គួរជម្រាបថា យោងតាមនីតិវិធីដែលច្បាប់បានកំណត់ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមលើបណ្ដឹងតវ៉ា គឺ គ.ជ.ប ត្រូវតែចុះឈ្មោះគណបក្សទៅក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាបន្ទាន់។ ក៏ប៉ុន្តែករណី ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធលើពាក្យបណ្តឹងតវ៉ានេះ គឺមានន័យថា នេះជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា ហើយ គ.ជ.ប នឹងត្រូវបិទបញ្ចប់ការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាស្ថាបពរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម