ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញនឹងរើសប្រធានថ្មីនៃស្ថាប័នកំពូលនេះ ក្រោយលោក អ៊ឹម ឈុនលឹម ចប់អាណត្តិ
ក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានថ្មីនៃស្ថាប័នកំពូលនេះ ក្រោយប្រធានចាស់ គឺលោក អ៊ឹម ឈុនលឹម ត្រូវបានចប់អាណត្តិ។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ និងការបូកសរុបសមិទ្ធផល៩ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បានប្រកាសពីការចប់អាណត្តិរបស់លោក ក្រោយកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៣អាណត្តិ រយៈពេល៩ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ កិច្ចប្រជុំពេញអង្គ នាពេលខាងមុខនេះ នឹងមានការប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូប ហើយការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) រួមហើយធ្វើពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មីចំនួន៣រូប ដែលនឹងប្រកាស គឺរួមមានលោក យូ ប៊ុនឡេង តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក យក់ ង៉ុយ ជ្រើសតាំងដោយរដ្ឋសភា និងលោកស្រី ខែក កែមាលី ស៊ីសូដា តែងតាំងដោយព្រះមហាក្សត្រ។ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ទាំង៣រូបនេះ បានធ្វើសច្ចាប្រណិធានរួចហើយនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ជាការកត់សម្គាល់ លោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញក្នុងតំណែងបច្ចុប្បន្ន ហើយនេះជាការបន្តអាណត្តិថ្មីរបស់លោក។ ដោយឡែក លោក យូ ប៊ុនឡេង អតីតអនុប្រធានតុលាការកំពូល និងលោកស្រី ខែក កែមាលី ស៊ីសូដា អតីតជាឯកអគ្គរាជទូតកម្ពុជានៅប្រទេសចិន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី ដែលមានអាណត្តិ៩ឆ្នាំ (ឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៤)។
សមាសភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺមានចំនួន៩រូប ដែលក្នុងនោះត្រូវដឹកនាំដោយប្រធាន១រូប និងសមាជិកចំនួន៨រូប ហើយមានអាណត្តិការងាររយៈពេល៩ឆ្នាំ។ ប៉ុន្តែសមាជិកចំនួន៣រូប ត្រូវជ្រើសតាំង ឬតែងតាំង រាល់រយៈពេល៣ឆ្នាំម្ដង។ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប គឺចំនួន៣រូប តែងតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា និងចំនួន៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


