ព័ត៌មានជាតិ
លោក ហ៊ី សោភា ត្រូវបានជ្រើសតាំងជាប្រធានថ្មីក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ី សោភា ជាប្រធានថ្មីនៃស្ថាប័នកំពូលរបស់ជាតិមួយនេះ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។ ការបោះឆ្នោតជ្រើសតាំងលោក ហ៊ី សោភា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញរបស់លោក ហ៊ី សោភា គឺមកជំនួសលោក អ៊ឹម ឈុនលឹម ដែលបានចប់អាណត្តិក្រោយកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៣អាណត្តិ រយៈពេល៩ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២៥។
លោក អ៊ឹម ឈុនលឹម បានប្រគល់ត្រាក្រុមប្រឹក្សាធម្មនុញ្ញ និងញញូរ “ព្រហ្មវិនិច្ឆ័យ” ជូនលោក ហ៊ី សោភា ក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

មុនការបោះឆ្នោតជ្រើសប្រធានថ្មី កិច្ចប្រជុំពេញអង្គ ក៏បានប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ៣រូបផងដែរ គឺលោក យក់ ង៉ុយ ជ្រើសតាំងសាជាថ្មីដោយរដ្ឋសភា លោកស្រី ខែក កែមាលី ស៊ីសូដា តែងតាំងដោយព្រះមហាក្សត្រ និងលោក យូ ប៊ុនឡេង តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសសមាជិក ៣អង្គ/រូបដែល ត្រូវចប់អាណត្តិ គឺលោក អ៊ឹម ឈុនលឹម សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស និងលោក យក់ ង៉ុយ។

ជាការកត់សម្គាល់ លោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញក្នុងតំណែងបច្ចុប្បន្ន ហើយនេះជាការបន្តអាណត្តិថ្មីរបស់លោក។ ដោយឡែក លោក យូ ប៊ុនឡេង អតីតអនុប្រធានតុលាការកំពូល និងលោកស្រី ខែក កែមាលី ស៊ីសូដា អតីតជាឯកអគ្គរាជទូតកម្ពុជានៅប្រទេសចិន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មី ដែលមានអាណត្តិ៩ឆ្នាំ (ឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៤)។

សមាសភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺមានចំនួន៩រូប ដែលក្នុងនោះត្រូវដឹកនាំដោយប្រធាន១រូប និងសមាជិកចំនួន៨រូប ហើយមានអាណត្តិការងាររយៈពេល៩ឆ្នាំ។ ប៉ុន្តែសមាជិកចំនួន៣រូប ត្រូវជ្រើសតាំង ឬតែងតាំង រាល់រយៈពេល៣ឆ្នាំម្ដង។ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប គឺចំនួន៣រូប តែងតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា និងចំនួន៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៤ ៧០០ កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ


