ជីវិតកម្សាន្ដ
Jennifer Lawrence ពាក់ស្បែកជើងផ្ទាត់ដើរលើកម្រាលព្រំក្រហម Cannes
បន្ទាប់ពីធ្លាប់ជំពប់ជើងដួលជាច្រើនដង ជាពិសេសរឿងដែលមិនអាចបំភ្លេចបាននៅពេលទទួលពានរង្វាន់អូស្ការកាលពី ១០ ឆ្នាំមុន Jennifer Lawrence បានប្រុងប្រយ័ត្នជាងមុន ដោយការពាក់ស្បែកជើងផ្ទាត់លើកម្រាលព្រំក្រហម។

ធ្វើដំណើរទៅកាន់ទីក្រុង Cannes ឆ្នាំ ២០២៣ ដើម្បីផ្សព្វផ្សាយ “Bread And Roses” ក្នុងនាមជាផលិតករម្នាក់ Jennifer Lawrence បានជ្រើសរើសរ៉ូប A-line Dior ដោយរឹតបន្តឹងចង្កេះដើម្បីបង្កើតភាពស្រស់ស្អាតកាន់តែខ្លាំងលើសមុន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាស្រីរូបនេះបានជ្រើសរើសស្បែកជើងផ្ទាត់កៅស៊ូ ដើម្បីងាយស្រួលដើរលើកម្រាលព្រំក្រហមទីក្រុង Cannes ។ ជម្រើសនេះគឺផ្ទុយនឹងច្បាប់នៃមហោស្រពភាពយន្ត នៅពេលដែលអ្នកដែលមកទាំងអស់ត្រូវតម្រូវឲ្យពាក់ស្បែកជើងកែងខ្ពស់នៅលើកម្រាលព្រំក្រហម ដើម្បីបង្ហាញពីភាពឧឡារិក។ បទប្បញ្ញត្តិនេះត្រូវបានជំទាស់ដោយតារាជាច្រើនរួមទាំង Kristen Stewart ផងដែរ។

ជាមួយគ្នានោះដែរអ្នកគាំទ្រជាច្រើនជឿថា បន្ទាប់ពីជំពប់ដួលលើកម្រាលព្រំក្រហម Jennifer បានធ្វើការសម្រេចចិត្តដ៏ពិសេសនេះដើម្បីការពារខ្លួន។ ក្នុងប្រវត្តិនៃការចូលរួមព្រឹត្តិការណ៍ នាងធ្លាប់ជំពប់ដួលលើដំណើររបស់នាងដើម្បីទទួលបានពានរង្វាន់ Oscar ក្នុងឆ្នាំ ២០១៣។
ទោះយ៉ាងណាក៏ដោយ តារាស្រីរូបនេះក៏បានស្លៀកពាក់ពាក់កែងជើងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៨៦ ក្នុងឆ្នាំ ២០១៤ ខណៈនាងបានជំពប់ដួលម្តងទៀតនៅឯពិធីជប់លៀងអាហារពេលល្ងាចសម្រាប់ខ្សែភាពយន្តរបស់នាង “Silver Linings Playbook” ក្នុងឆ្នាំ ២០១៦៕




ប្រែសម្រួល៖ សាង ស្រីល័ក្ច
ចុចអាន៖ភរិយា Justin Bieber ប្រាប់គន្លឹះនៃការថែរក្សាស្បែកមុខប្រចាំថ្ងៃ ៥ ចំណុច

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ