ព័ត៌មានអន្ដរជាតិ
ខ្យល់ព្យុះនៅប្រទេសថៃ បានសម្លាប់កីឡាករបាល់ទាត់៦នាក់ និងរបួស១៩នាក់
ព្យុះដ៏កំណាចមួយបានបោកបក់ចូលខេត្តភីជីត ប្រទេសថៃដែលបង្កអោយមានការបាក់រលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងបានគួចបំបាក់ក្លឹបហាត់ប្រាណមួយកន្លែងបណ្តាលអោយកីឡាកបាល់ទាត់៦នាក់បានបាត់បង់ជីវិត និង១៩នាក់ទៀតរងរបួស ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៣ថៃបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិដ៏សាហាវនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលារៀន ណឺនប៉ ក្នុងឃុំណឺនប៉ ស្រុកសាយង៉ាម ខេត្តភីជីត ប្រទេសថៃ។
ព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង រហូតដល់មានព្រិលធ្លាក់ បន្ទាប់មកក៏មានខ្យល់ព្យុះគួចចូលភូមិជាច្រើនភូមិ។ នៅពេលនោះដែរក្រុមកីឡាបាល់ទាត់ និងគ្រូបង្វឹក បាននាំគ្នារត់ចូលទៅជ្រកភ្លៀងក្នុងកន្លែងហាត់ប្រាណ ដែលជាកន្លែងសម្រាប់អោយសិស្សានុសិស្សបញ្ចេញកម្លាំងកាយ។

ភ្លាមៗនោះដែរខ្យល់ព្យុះបានគួចបំបាក់រោងដែលសាងសង់ឡើងអំពីគ្រោងដែក ដែលមានទទឹង១០ម៉ែត្របណ្តោយ២០ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ បាក់សង្កត់ទៅលើក្រុមកីឡា និងសិស្ស ជាច្រើននាក់ ព្រមទាំងបានបោកបក់បាក់ដើមឈើជាច្រើនដើម និងបាក់បង្គោលភ្លើងបណ្តាលអោយងងឹតសូន្យសុងនៅក្នុងតំបន់នោះផងដែរ។

នៅក្នុងហេតុការណ៍នេះ លោក យ៉ុន អាត់ភីយ៉ុន អភិបាលខេត្តភីជីត ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ផងដែរ ដោយក្រោយពីក្រុមសង្គ្រោះបានកាត់ដែកដើម្បីរុះរើរកមនុស្សដែលនៅខាងក្រោម ទើបសង្គេតឃើញថា មានកីឡាករបាល់ទាត់ចំនួន៤នាក់ បានស្លាប់ និងគ្រូបង្វឹក២នាក់ ក៏បានបាត់បង់ជីវិត្តដែរ ដោយឡែកសិស្សដែលមកហាត់ប្រាណក៏រងរបួសចំនួន១៩នាក់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះតាមមន្ទីរពេទ្យក្នុងតំបន់នោះ ។ ប្រជាពលរដ្ឋបាននិយាយថា នេះជាលើកទី១ហើយ ដែលលោកទើបនឹងជួបព្រោះវាសាហាវខ្លាំងពេក៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


