ព័ត៌មានជាតិ
លោក ម៉ី កល្យាណ៖ CJDM ដោះស្រាយបញ្ហាប្រឈម និងជួយជំរុញកំណើនសេដ្ឋកិច្ច
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានដើរតួនាទីយ៉ាងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញផលិតកម្មឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងវិស័យឧស្សាហកម្ម៤.០ ។ នេះបើតាមការឲ្យដឹងរបស់លោក ម៉ី កល្យាណ នៅក្នុងពិធីបើកដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣។

លោក ម៉ី កល្យាណ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន បានង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងផលិតកម្ម ក្នុងយុគសម័យឧស្សាហកម្ម ៤.០ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតឱ្យមានកំណើនប្រកបដោយចីរភាព។ លោក ម៉ីកល្យាណ បានបន្តថា មជ្ឈមណ្ឌលCJDM មានគោលបំណងការសហការជាមួយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលត្រូវការធនធានមនុស្សខាងផ្នែកផលិតកម្មឌីជីថល និងឧស្សាហកម្មមេកានិច និងសហការជាមួយក្រុមហ៊ុនក្រៅស្រុក ដើម្បីនាំចេញផលិតផលផងដែរ។

កម្មវិធី Open House របស់មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុននេះ(CJDM) គឺជាឱកាសដ៏ល្អមួយសម្រាប់បុគ្គលទូទៅ ទាំងបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និស្សិតមកពីសាកលវិទ្យាល័យនានា ដែលមានបំណងបង្កើនជំនាញលើផ្នែកឧស្សាហកម្ម ផលិតកម្មឌីជីថល ប្រកបដោយជោគជ័យ ផ្លែផ្កា ដើម្បីពង្រឹង និងពង្រីកបណ្តាញចំណេះដឹងបន្ថែមទៀត។ កម្មវិធីនេះបានរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញផលិតកម្មឌីជីថល និងបានជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផលិតផលិតផលផ្សេងៗ ដែលមានតម្លៃខ្ពស់ និងនាំចេញទៅលក់នៅលើទីផ្សារ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បង្កើតឡើងក្រោមកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


