វប្បធម៌ ជំនឿ
បញ្ហាបណ្ដាញសង្គម ជាបញ្ហាធំរបស់ កម្ពុជា និងសាកលលោក
ខណៈមានការផ្សព្វផ្សាយ និងបង្ហោះលើបណ្ដាញសង្គម ទាំងការបញ្ចេញមតិ ពិសេសការលក់ផលិតផល ឬសម្ដែងរឿងខ្លី ដោយទាញយកការចាប់អារម្មណ៍តាមរយៈរូបភាព ពាក្យសម្ដី និងសកម្មភាពមិនសមរម្យនោះ បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងថា បញ្ហាបណ្ដាញសង្គម មិនមែនតែជាបញ្ហានៅកម្ពុជាទេ គឺជាបញ្ហាធំរបស់ពិភពលោក។

បណ្ឌិត ម៉ី កល្យាណ បានមានប្រសាសន៍ “កម្ពុជាថ្មី” ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះថា ការបញ្ចេញមតិ ការផ្សព្វផ្សាយ ការលក់តាមអនឡាញ គឺជាបញ្ហាធំ ខណៈប៉ុន្មានថ្ងៃនេះ អ្នកប្រាជ្ញអន្តរជាតិបាននិយាយដូចៗគ្នា គឺដូចអ្វីដែលលោកបណ្ឌិតគិតឃើញដែរនោះថា ហានិភ័យធំរបស់ពិភពលោក នៅឆ្នាំ២០២៤ គឺភាពច្របូកច្របល់លើបណ្ដាញសង្គម។
បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍បញ្ជាក់ថា៖ “មិនមែនបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហារុស្ស៊ី ជាមួយអ៊ុកក្រែន ឬបញ្ហាអាមេរិក ជាមួយរុស្ស៊ី ជាមួយចិនទេ រឿងធំបំផុត គឺផ្ទៃក្នុងរបស់អាមេរិកដែលឈ្លោះគ្នារហូត រវាងក្រុមសាធារណរដ្ឋ និងក្រុមប្រជាធិបតេយ្យ និយាយមិនត្រូវគ្នា។ មូលហេតុមកពី Facebook TikTok ទម្រង់បណ្ដាញសង្គមផ្សេងៗច្រើនច្របូកច្របល់ពេក ធ្វើឱ្យមនុស្សម្នាវង្វេងវង្វាន់ មិនដឹងរឿងអីខុស ឬត្រូវ រឿងពិត ឬមិនពិត ដែលមិនមែនតែស្រុកខ្មែរទេ គឺលើពិភពលោក”។

បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍ថា ពីមុនមនុស្សម្នាក់កម្រមានឱកាស ឬបើប្រាប់គេម្ដង បានតែមនុស្ស ១០ ឬ ១០០នាក់ តែបច្ចុប្បន្នដោយសារមាន អ៊ិនធឺណេត Facebook TikTok… ជាដើមនោះ ធ្វើឱ្យអ្នកណានិយាយអ្វីក៏បាន លើបណ្ដាញសង្គមដ៏ទូលំទូលាយ រួមទាំងរឿងឥតប្រយោជន៍ ដែលនាំឱ្យមនុស្សវង្វេងវង្វាន់។ សូម្បីតែអាមេរិកក៏ច្របូកច្របល់ ដូចជារឿងដឹកនាំប្រទេសថាគួរ ច្បាំង ឬមិនច្បាំង ជាដើមនោះ។
បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍បន្តថា៖ “ខ្ញុំសរុបមកឃើញថា មនុស្សក្នុងសាកលលោកវង្វេងវង្វាន់ខ្លាំង។ បើប្រទេសខ្មែរយើង [គឺ] មានបញ្ហាពីយូរ តាំងពីរឿងសីលធម៌ គុណធម៌ រួមទាំងភាពច្របូកច្របល់ នៃការបញ្ចេញមតិលើបណ្ដញសង្គម ពិសេសពីបុគ្គលដែលខ្វះចំណេះដឹង និងគុណធម៌។ កត្តា ២ ធំ ដែលធ្វើឱ្យមនុស្សលើសកលលោកច្របូកច្របល់ ដែលមិនមែនតែប្រជាជនខ្មែរនោះ ទី១ បញ្ហាបណ្ដាញសង្គម ទី២ ការខ្វះសីលធម៌ គុណធម៌”។

បណ្ឌិត ម៉ី កល្យាណ បញ្ជាក់បន្ថែមថា រឿងការទាក់ទាញលក់ឡេ លក់ភេសជ្ជៈ ឬលក់ផលិតផលផ្សេងៗនោះ មិនសំខាន់ទេ អ្វីដែលសំខាន់ តើយើងចេះគិតត្រឹមត្រូវ ឬទេ? មិនមែនចេះតែជឿតាមគេ ខណៈមានមតិច្រើន និងផ្ទុយគ្នា។
បណ្ឌិត ម៉ី កល្យាណ លើកឡើងថា ដើម្បីបញ្ចៀសបញ្ហាបណ្ដាញសង្គម ត្រូវមានការគ្រប់គ្រងល្អ ទី១ គឺការចេះគ្រប់គ្រងខ្លួនឯង មានវិន័យ ហើយទី២ មានច្បាប់ មានការអនុវត្តត្រឹមត្រូវក្នុងការគ្រប់គ្រងសង្គម។ ជាមួយគ្នានេះ ត្រូវមានការគ្រប់គ្រងសីលធម៌ គុណធម៌ និងបណ្ដាញសង្គម និងការចេះការចែករំលែក ជួយដាស់តឿនណែនាំគ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


