Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលសូត្រខ្មែរ ស្រាវជ្រាវផលិត​សរសៃសូត្រ​ទទួលបានជោគជ័យ

បានផុស

នៅ

លោកបណ្ឌិត ម៉ី កល្យាណ ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ សម្តែងក្តីរំភើប ដែលការងារប្រឹងប្រែងអស់រយៈពេលជាង ២០ឆ្នាំ មកនេះ ទទួលបានជោគជ័យលើការផលិតសរសៃសូត្រខ្មែរ ដោយបង្កើតបានជាអត្តសញ្ញាណ វ​ប្បធម៌ខ្មែរ ជាពិសេសបានបង្កើតការងារដល់ស្ត្រីនៅតំបន់ជនបទ ស្របតាមគោលនយោបាយរបស់ជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ម៉ី កល្យាណ បានប្រាប់កម្ពុជាថ្មីថា« ខ្ញុំចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរកពូជដង្កូវនាងល្អៗមកចិញ្ចឹម និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះបានប្រមាណជាង ១០០នាក់​ហើយ ក្នុងរយៈពេល៥ឆ្នាំមកនេះ ជាពិសេសយើងធ្វើការងារនេះនៅខេត្តមណ្ឌលគិរី ដោយបានបង្កើតការ​ងារដល់ស្រ្តីជន​ជាតិភាគតិចផងដែរ»។

ស្ថាបនិកមជ្ឈមណ្ឌលសូត្រខ្មែរ បានលើកឡើងថា កិច្ចការងារនេះ ចែកចេញជាគន្លាក់ៗ ពោលគឺដំណាក់កាលនៃការ​ស្រាវជ្រាវបែបជីវៈវិទ្យាអំពីការលូតលាស់របស់ដង្កូវនាងឱ្យធំ កុំឱ្យឈឺ បន្ទាប់មកយកទៅចិញ្ចឹមនៅមណ្ឌលគិរី ដែលមានអាកាសធាតុត្រជាក់សមល្មមឱ្យដង្កូវនាងរស់នៅបានល្អ ហើយមនក៏ស្រួលដាំ ដោយការងារនេះ ចាប់ផ្តើមកាលពី ៣ឆ្នាំមុន។

នៅពេលទទួលបានសរសៃសូត្រត្រូវបន្តយកទៅត្បាញនៅខេត្តតាកែវ ដោយបានរួមចំណែកបង្កើតការ​ងារដល់​ស្រ្តីវ័យចំណាស់ដែលមានបទពិសោធន៍ធ្វើកិច្ចការនេះជាយូរមកហើយ។ ក្រោយត្បាញហើយ នឹងធ្វើជាផលិត​ផលសម្រាប់ឡើងទីផ្សារ។

លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ខ្មែរយើងត្រូវការសរសៃសូត្រនេះដើម្បីប្រើការ ដូចនេះត្រូវតែពង្រឹង​វត្ថុធាតុ​ដើមសរសៃសូត្រ ដើម្បីផលិតចេញជាវត្ថុផ្សេងៗ ក្នុងគោលដៅបង្កើតការងារ និងទាក់ទាញទេសចរ ជាដើម។ បើតាម​លោកបណ្ឌិត ម៉ី កល្យាណ ផលិតផលនេះ មានរហូតមិនចេះអស់នោះទេ ដរាបណាមានដី មានធាតុអាកាសល្អ មានដង្កូវនាង មន និងមានធនធានបច្ចេកទេស។

បើទោះជាពេលនេះ ការផលិតសូត្ររបស់កម្ពុជា មិនទាន់មានកំណើនល្អយ៉ាងណាក្តី តែបេសកកម្មនៃការស្រាវ​ជ្រាវរបស់មជ្ឈមណ្ឌលសូត្រខ្មែរ និងក្រុម Samamegg បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង និងមានសុទិដ្ឋិយមថា នឹងផលិតបានសរសៃសូត្រជាបន្តបន្ទាប់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

កម្ពុជា នាំចូលផលិតផលសូត្រប្រមាណ ៤០០តោន ក្នុងមួយឆ្នាំៗ ដោយចំណាយថវិកាអស់ប្រមាណ ៥០លាន​ដុល្លារអាមេរិក ដើម្បីផលិតកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ រួមមាន ប្រទេសថៃ វៀតណាម ចិន និងជប៉ុនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម