សេដ្ឋកិច្ច
បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បណ្ឌិត ម៉ី កល្យាណ បានអះអាងថា ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ និងធ្វើដំណើរឆ្ពោះទៅរកការផលិតចំណីអាហារដែលមានស្តង់ដារខ្ពស់ ហើយមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។

ក្នុងសន្និសីទលើកទី៥ ស្តីពី «កសិចំណីអាហារប្រកបដោយនិរន្តរភាព» បណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា ចក្ខុវិស័យ វែងឆ្ងាយរបស់កម្ពុជាក្នុងវិស័យកសិកម្ម គឺសំដៅធ្វើយ៉ាងណាឱ្យវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅការផលិតចំណីអាហារមួយដែលមានស្តង់ដារខ្ពស់ និងមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។ ការណ៍នេះ ទាមទារឱ្យអ្នកពាក់ព័ន្ធនានា នៅក្នុងប្រព័ន្ធខ្សែសង្វាក់ ប្រកាន់ខ្ជាប់ ជាចក្ខុវិស័យរួម ធ្វើការងាររួមគ្នា និងសហការសម្របសម្រួល ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ សម្រួលអាជីវកម្មរបស់ពួកគេ និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម»។
ជាក់ស្តែង ដើម្បីសម្រេចបាននូវគោលដៅនេះ បណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា «យើងត្រូវតែដាក់បញ្ចូលនូវ លក្ខខណ្ឌ ESG ទៅក្នុងប្រព័ន្ធផលិតកម្មរបស់យើង។ យើងក៏ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពន្យល់ពីគំនិតនេះជាភាសាខ្មែរ ដោយងាយយល់ និងសាមញ្ញដល់កសិករទាំងអស់របស់យើង ដែលជាជនជាតិខ្មែរ»។

ជាមួយគ្នានេះ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កសិ-អាហារប្រកបដោយនិរន្តរភាព រួមមានការផលិតស្រូវប្រកបដោយនិរន្តរភាព គឺជាជំហានដ៏សំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជាដើម្បីបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ។
មិនតែប៉ុណ្ណោះ តាមរយៈសន្និសីទឆ្នាំ ២០២៥ នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់តួអង្គពាក់ព័ន្ធនានានៅកម្ពុជា និងដើម្បីប្រមូលធាតុចូលទៅក្នុងយុទ្ធសាស្ត្រដើម្បីលើកទឹកចិត្តដល់ ឧស្សាហកម្មស្រូវ និងឧស្សាហកម្មពាក់ព័ន្ធនឹងកសិកម្មផ្សេងទៀត ឱ្យទទួលយកការអនុវត្តការធ្វើកសិកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

សន្និសីទលើកទី៥ ស្តីពី «កសិចំណីអាហារប្រកបដោយនិរន្តរភាព» រៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រឌិត ភាពធន់ និងនិរន្តរភាព ដោយប្រមូលផ្ដុំអ្នកជំនាញជាតិ និងអន្តរជាតិ មកពីស្ថាប័នឯកជន រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ការពិភាក្សាផ្ដោតទៅលើការអនុលោមតាមគុណភាពចំណីអាហារសុវត្ថិភាព ទំនាក់ទំនងទីផ្សារ និងនិន្នាការទីផ្សារបច្ចុប្បន្ន និងយន្តការហិរញ្ញប្បទាន ដែលផ្ដោតសំខាន់លើហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំភាយឧស័ន្មកាបូនិក ក៏ដូចជាការបញ្ចូលគោលការណ៍ប-រិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់សន្តិសុខស្បៀងប្រកបដោយនិរន្តរភាព។

សន្និសីទនេះទៀតសោត ក៏មានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីវិស័យឯកជន រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រមាណជា ៣៥០នាក់ ក្រោមប្រធានបទ “អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង៖ នវានុវត្តន៍ និងបរិវត្តកម្មស្បៀងអាហារកសិកម្មប្រកបដោយនិរន្តរភាព”៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


