ព័ត៌មានជាតិ
លោកបណ្ឌិត ម៉ី កល្យាណ បកស្រាយពីមូលហេតុដែលជម្លោះនៅអឺរ៉ុប កើតមានច្រើនជាងនៅអាស៊ី
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិតាមរយៈវេទិកាជជែកពិភាក្សាពិសេសរបស់«កម្ពុជាថ្មី»កាលពីថ្ងៃអង្គារ បានបកស្រាយអំពីបញ្ហាជម្លោះ និងសង្គ្រាម ដែលភាគច្រើននៅតំបន់អឺរ៉ុប តែងតែកើតមានច្រើនជាងតំបន់អាស៊ី។

ការបកស្រាយរបស់លោកបណ្ឌិតបែបនេះ ស្របពេលដែលបច្ចុប្បន្ននេះ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយរយៈពេល១ឆ្នាំមកហើយ ប៉ុន្តែ មិនទាន់មានដំណោះស្រាយណាមួយដែលអាចបញ្ចប់ជម្លោះមួយនេះបានឡើយ។ ចំណែក នៅក្នុងតំបន់អាស៊ីវិញ មានសន្តិភាពពេញលេញ គ្មានបុព្វហេតុណាមួយបង្កឱ្យមានសង្គ្រាមកើតឡើងដូចនៅក្នុងតំបន់អឺរ៉ុបនោះទេ។

លោកបណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា ក្នុងបទពិសោធដែលលោករស់នៅក្នុងប្រទេសអ៉ីតាលី២០ឆ្នាំ លោកឃើញថា ជនជាតិអឺរ៉ុបភាគច្រើនរស់នៅជាលក្ខណៈបុគ្គលច្រើនជាងភ្ជាប់ខ្លួនជាមួយសង្គម។ មួយវិញទៀត អឺរ៉ុបមានទិន្នាការ និងការគិតខុសពីប្រទេសនៅក្នុងតំបន់អាស៊ី។ រីឯ តំបន់អាស៊ីវិញ ចូលចិត្តរស់នៅក្នុងសង្គមច្រើន ភ្ជាប់ខ្លួន និងមានទំនាក់ទំនងក្នុងសង្គមជាប់ជានិច្ច ព្រមទាំងបង្កើតមិត្តភាពជាមួយគ្នា និងបរទេសបានច្រើនផងដែរ។

បើក្រឡេកមកមើលសម្ព័ន្ធមិត្តរវាងកម្ពុជា និងចិនវិញ គឺកើតមានជាយូរណាស់មកហើយ ចិនក៏បានជួយវិនិយោគ និងអភិវឌ្ឍន៍ទៅលើវិស័យនានានៅក្នុងកម្ពុជាឱ្យមានភាពរីកចម្រើន និងកំពុងបំពេញបន្ថែមនូវតម្រូវការដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ម៉ី កល្យាណ។
លោកបណ្ឌិត ម៉ី កល្យាណ បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាមានសម្ព័ន្ធភាពស្អិតរមួតជាមួយប្រទេសចិនយ៉ាងណាក្តី ក៏កម្ពុជា នៅតែប្រកាន់ជំហររបស់ខ្លួនជាប់ជានិច្ចក្នុងការរក្សា និងបង្កើតទំនាក់ទំនងជាមួយប្រទេសដទៃទៀតលើសកលលោក ដោយប្រកាន់យក “ចម្រើន ប្រយោជន៍ និងសេចក្តីសុខ” ដើម្បីកសាងប្រទេសឱ្យមានភាពរីកចម្រើន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


