ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស៊ែប៊ី រងការគំរាមសម្លាប់ មួយថ្ងៃមិនតិចជាង ២០០ដង
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអាទិត្យទី៤ខែមិថុនាថា លោកទទួលបានការគំរាមកំហែងសម្លាប់ប្រមាណ២០០ដងជារៀងរាល់ថ្ងៃ ប៉ុន្តែលោកបានអត់ឱនឲ្យពួកគេ។
លោក Vucic បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំជាប្រធានាធិបតីនៃសាធារណរដ្ឋ ហើយវាជាការងាររបស់ខ្ញុំ ដើម្បីទប់ទល់នឹងការគំរាមកំហែងសម្លាប់។ ខ្ញុំមិនដឹងថា តើគួរត្រូវកាត់ទោសជាផ្លូវការ ឬជាឯកជនទេ។ សម្រាប់ខ្ញុំ មានការគំរាមកំហែងសម្លាប់ខ្ញុំជាង ២០០ដងជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកជាប្រធានាធិបតី ចូររៀនអត់ធ្មត់”។
ការបញ្ជាក់របស់លោក ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងស៊ែប៊ី បានធ្វើការហែក្បួនជាលើកទីប្រាំ ក្នុងទីក្រុងបែលក្រាដ កាលពីថ្ងៃសៅរ៍។ ទោះបីជាមិនមានទិន្នន័យផ្លូវការអំពីចំនួនអ្នកចូលរួមក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំង បានដាក់តួលេខអ្នកចូលរួមជាង ១០០០០នាក់។
កាលពីថ្ងៃទី២៦ខែឧសភា ការជួបជុំទ្រង់ទ្រាយធំបំផុតដើម្បីគាំទ្រលោក Vucic និងរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងរដ្ឋធានីស៊ែប៊ី ដោយមានការចូលរួមជាផ្លូវការពីមនុស្ស ២០ម៉ឺននាក់។ នៅថ្ងៃបន្ទាប់ លោកប្រធានាធិបតី បានប្រកាសថាលោកនឹងចុះចេញពីតំណែង ជាមេដឹកនាំនៃគណបក្សរីកចម្រើនស៊ែប៊ី ដែលកំពុងកាន់អំណាច ហើយស្នើឲ្យឧបនាយករដ្ឋមន្ត្រី Milos Vucevic ចូលជាអ្នកជំនួសតំណែងរបស់គាត់។
ដោយឡែក កាលពីដើមខែឧសភា លោក Vucic និយាយថា សេវាកម្មពិសេសនៃប្រទេសជាមិត្តមកពីតំបន់បូព៌ា បានព្រមានលោកអំពីការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេស។ លោក Vucic ក៏បាននិយាយផងដែរថា ប្រទេសស៊ែប៊ី នឹងរក្សាគោលនយោបាយការបរទេសឯករាជ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ