Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី ព្រមានឲ្យគ្រប់គ្នា ត្រៀមខ្លួនសម្រាប់សង្រ្គាម (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ឧស្សាហកម្មយោធារបស់ប្រទេសស៊ែប៊ី បានបង្កើនការផលិតសព្វាវុធ និងគ្រាប់រំសេវ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុក ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic ទស្សនាការតាំងពិព័រណ៍អាវុធនៅ អារ៉ាប់រួម

អំឡុងពេលទៅទស្សនាពិព័រណ៍អាវុធ IDEX នៅប្រទេសអារ៉ាប់រួម លោក Vucic និយាយថា ពិភពលោកកំពុងរៀបចំសម្រាប់សង្គ្រាម។ មនុស្សគ្រប់រូបត្រូវការគ្រាប់រំសេវ។ អ្នក​រាល់​គ្នា​កំពុង​ទិញ​អ្វី​គ្រប់​យ៉ាង អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ការលក់អាវុធ។

ប្រធានាធិបតីស៊ែប៊ីបានបន្ថែមថា តម្រូវការសម្រាប់របស់នានា ដូចជាគ្រាប់រ៉ុកកែតសម្រាប់ប្រព័ន្ធបាញ់បង្ហោះពហុមុខងារ “Grad” គឺបានកើនឡើង៧០%។ លោកកត់សម្គាល់ថា ទីក្រុង Belgrade កំពុងព្យាយាមពង្រីកការផលិតគ្រាប់រំសេវមួយចំនួនរបស់ខ្លួន។ គ្រាប់រំសេវលក់ដូចជានំខេកអ៊ីចឹង។

ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic

យោងតាមលោក Vucic, រុស្ស៊ី​ប្រើ​ប្រាស់​រហូត​ដល់ទៅ ៣៥០០០ គ្រាប់ក្នុង​មួយ​ថ្ងៃ ហើយ​អ៊ុយក្រែន​ប្រហែល ១៦០០០គ្រាប់។ ប្រទេសស៊ែប៊ី ក៏កំពុងព្យាយាមទុកគ្រាប់សម្រាប់ប្រើខ្លួនឯងដែរ។

លោកអះអាងថា “យើងត្រូវតែគិតជាចម្បងដល់កងទ័ព និងប្រទេសរបស់យើង។ យ៉ាងហោចណាស់ ៣០% នៃអ្វីគ្រប់យ៉ាងដែលផលិតនៅក្នុងប្រទេសស៊ែប៊ី គឺត្រូវតែទុកនៅក្នុងប្រទេសស៊ែប៊ី។ យើងអាចលក់តែអ្វីដែលយើងអាចចែកចាយបានប៉ុណ្ណោះ។ មនុស្ស​គ្រប់​គ្នា​ចង់​ប្រយុទ្ធ គ្រប់​គ្នាត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម”។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍ការពារជាតិពិភពលោក IDEX 2023 ដែលប្រារព្ធឡើងនៅទីក្រុង Abu Dhabi គឺជាពិព័រណ៍អាវុធដ៏ធំបំផុតមួយលើពិភពលោក។ ព្រឹត្តិការណ៍សប្តាហ៍នេះមានក្រុមហ៊ុនចូលរួមចំនួន១៣៥០ មកពី៦៥ប្រទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ RT

ចុចអាន៖ ស៊ែប៊ី ថា ជម្លោះ នៅ អ៊ុយក្រែន គឺ ជា សង្រ្គាម លោក ដែលបស្ចិមប្រទេស កំពុង ប្រយុទ្ធ នឹង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម