ជីវិតកម្សាន្ដ
Jungkook សារភាពថា ធ្លាប់អន្ទងវិញ្ញាណខ្មោច តែត្រូវបរាជ័យ
តារាចម្រៀង Jungkook សមាជិកក្រុម BTS បានសារភាពតាមរយៈការ Live របស់ខ្លួនថា លោកធ្លាប់ព្យាយាមអន្ទងហៅវិញ្ញាណខ្មោច ប៉ុន្តែលទ្ធផលមិនទទួលបានដូចប៉ងទេ។
នៅក្នុងវីដេអូ Live នាពេលថ្មីៗនេះ Jungkook បានរៀបរាប់រឿងរ៉ាវព្រឺក្បាលមួយថា ខ្លួនធ្លាប់ជួបខ្មោច ពេលកំពុងងូតទឹកតែម្នាក់ឯង។ ដំបូងឡើយ មុនពេលចូលងូតទឹក លោកបានឃើញស្នាមឈាមមូសប្រឡាក់នៅលើជញ្ជាំងបន្ទប់ រួចលោកក៏ចូលទៅងូតទឹក កក់សក់។ ពេលកំពុងកក់សក់ លោកស្រាប់តែសង្កេតឃើញជើងនរណាម្នាក់ស្លេកៗ ឈរនៅក្នុងរបន្ទប់ទឹកដែរ។
“ខ្ញុំនៅម្នាក់ឯង ហើយពេលកំពុងងូតទឹក ខ្ញុំឃើញកជើងស្លេក នៅចន្លោះជើងរបស់ខ្ញុំ។ កជើងនោះបានបាត់ទៅ ដោយការដើរចូលទៅក្នុងបន្ទប់។ ខ្ញុំឃើញវាដើរតម្រង់ទៅទ្វារមុខ ក្បែរទូស្បែកជើង។ ប៉ុន្តែក្រោយមក ខ្ញុំមិនបានឮនរណាម្នាក់ឡើយ” ។
ភ្លាមៗនោះ Jungkook គិតស្មានថាជាជើងរបស់ Suga ព្រោះសម្បុរដូចគ្នា។ ប៉ុន្តែពេលចេញពីងូតទឹក លោកមិនបានឃើញវត្តមាននរណាឡើយ ក្រៅពីលោកផ្ទាល់។
បន្ទាប់ហេតុការណ៍នេះ Jungkook បានដឹងខ្លួនថាត្រូវបានខ្មោចលង។ ដូច្នេះនៅយប់មួយ សមាជិក BTS រូបនេះបានព្យាយាមហៅវិញ្ញាណខ្មោច ដោយនៅម៉ោង២យប់ លោកបានបិទភ្លើងបន្ទប់ទាំងអស់ ហើយសង្ឃឹមថានឹងបានជួបវិញ្ញាណខ្មោច ជាពិសេសម្ចាស់ជើងកាលពីលើកមុននោះ ប៉ុន្តែគ្មានអ្វីបង្ហាញខ្លួនទេ។
ក្រោយស្ដាប់ Jungkook រ៉ាយរ៉ាប់ ARMYs មួយចំនួនបានសម្ដែងក្ដីរន្ធត់ ខណៈមួយចំនួនទៀតបានលើកឡើងបែបកំប្លែងថា តារាប្រុសរូបនេះទំនងចង់បង្កើតមិត្តជាខ្មោចហើយមើលទៅ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ
ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង