ជីវិតកម្សាន្ដ
Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ
ប្រភពព័ត៌មានកូរ៉េខាងត្បូង Koreaboo បានចុះផ្សាយថា តារាចម្រៀង Jungkook សមាជិកក្រុម BTS នឹងចេញអាល់ប៊ុមទោលនៅពាក់កណ្ដាលខែក្រោយ ពោលគឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមរបាយការណ៍ បច្ចុប្បន្ន Jungkook កំពុងធ្វើការលើអាល់ប៊ុមទោលនេះមិនទាន់រួចរាល់នោះទេ។ គេរំពឹងថា ក្រៅពីបទជាភាសាកូរ៉េ អាល់ប៊ុមនេះនឹងរួមបញ្ចូលបទជាភាសាអង់គ្លេសផងដែរ ខណៈព័ត៌មានផ្លូវការពី BIGHIT MUSIC នៅមិនទាន់បញ្ជាក់ឡើយ។
BIGHIT MUSIC ត្រឹមតែប្រាប់ថា ខ្លួននឹងចេញផ្សាយកាលបរិច្ឆេទពិតប្រាកដ និងព័ត៌មានលម្អិតផ្សេងទៀតនៅពេលក្រោយ។

បន្ទាប់ពីទទួលបានដំណឹងនេះ Armys នាំគ្នាសម្ដែងរំភើបយ៉ាងខ្លាំង ព្រោះថា Jungkook គឺជាសមាជិកចុងក្រោយគេ ដែលនឹងចេញអាល់ប៊ុមទោលរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


