ជីវិតកម្សាន្ដ
បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស
ខ្សែភាពយន្ត “The Idol” របស់ទូរទស្សន៍ HBO ដែលតារាចម្រៀង Jennie ចូលរួមសម្ដែង មិនទទួលបានការគាំទ្រប៉ុន្មានឡើយ ក្រោយចេញផ្សាយភាគទី១ជាផ្លូវការ កាលពីម្សិលមិញនេះ។ ទស្សនិកជាច្រើនបានធ្វើការរិះគន់ទៅលើឈុតរាំរែកស្រើបស្រាលរបស់ Jennie និងឈុតអាសអាភាសមួយចំនួនទៀត។

មតិរិះគន់បានលើកឡើងថា តួ Dyanne ដែល Jennie សម្ដែង បានបង្ហាញកាយវិការសិចស៊ីជ្រុល ជាពិសេសវាជាឈុតដែលមិនសក្តិសមនឹងក្មេងស្រីទាល់សោះ។ ទាំងចរិតលក្ខណៈ ទាំងកាយវិការរបស់ តួ Dyanne ត្រូវទស្សនិកជនបង្ហាញការមិនពេញចិត្តទាំងអស់។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺរណេតមួយចំនួននៅតែមានគំនិតវិជ្ជមានចំពោះ Jennie ហើយពួកគេបានចេញមុខការពារនាង ដោយលើកហេតុផលគួរឱ្យគ្រប់គ្នាគិតពិចារណា។ ពួកគេនិយាយថា ឈុតរាំរែកដែលមនុស្សមួយចំនួនរិះគន់អំពីភាពស្រើបស្រាល ហាក់ដូចជាមិនសមទំនង ព្រោះបើប្រៀបធៀបទៅនឹងការរាំនៅកូរ៉េ ឈុតនេះនៅស្រាលនោះទេ។ ចំណែករឿងដែលថា ឈុតផ្សេង Jennie បានបង្ហាញរូបភាពអាសអាភាស មិនគួរយកតម្រាប់តាម នោះរឹតតែមិនគួរលើកមកនិយាយ ព្រោះថា វាគ្រាន់តែជាសាច់រឿងប៉ុណ្ណោះ។
ជាមួយគ្នាដែរ BLINKs បានបង្ហាញការគាំទ្រ Jennie យ៉ាងអស់ពីចិត្ត ដោយពួកគេបានបន្តលើកទឹកចិត្តនាងកុំឱ្យចុះចាញ់ និងសង្ឃឹមថា ពួកគេអាចឃើញឈុតឆាកល្អមើលជាច្រើនទៀតពីអាយដលរបស់ខ្លួន.
សូមទស្សនាឈុតខ្លីខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ
ចុចអាន៖ Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៥ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


