សុខភាព
ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
ទន្ទឹមនឹងការប្រើថ្នាំ អ្នកជំងឺទីរ៉ូអ៊ីតត្រូវបានគេណែនាំឲ្យញ៉ាំផ្លែឈើដូចជា ទំពាំងបាយជូបៃតង, ស្ត្របឺរី, ប៊្លូបឺរី, រ៉ាបប៊ឺរី, និងផ្លែឆឺរីជារៀងរាល់ថ្ងៃ ដើម្បីរក្សាសុខភាពនិងកាត់បន្ថយរោគសញ្ញាផ្សេងៗ។
១ ទំពាំងបាយជូបៃតង៖ របបអាហារដែលមានសុខភាពល្អ អាចការពារជំងឺក្រពេញទីរ៉ូអ៊ីត និងជួយអ្នកជំងឺឲ្យជាសះស្បើយឡើងវិញ។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរតែទទួលទានផ្លែទំពាំងបាយជូរជាប្រចាំ។ ទំពាំងបាយជូមានសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoids ដ៏រឹងមាំ ដែលអាចជួយរាងកាយកម្ចាត់ជាតិពុល និងកម្ចាត់ភ្នាក់ងារបង្កគ្រោះថ្នាក់សម្រាប់ក្រពេញទីរ៉ូអ៊ីត។ ផ្លែឈើនេះក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀតដូចជាកាល់ស្យូម និងប៉ូតាស្យូម ដែលផ្តល់ថាមពល និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។

២ ផ្លែស្ត្របឺរី៖ សមាសធាតុអាហារូបត្ថម្ភក្នុងផ្លែស្ត្របឺរី ១០០ក្រាមរួមមាន 35 kcal, ១.៨ ក្រាមនៃជាតិសរសៃ, ១២មីលីក្រាមនៃជាតិកាល់ស្យូម, ៨៩ មីលីក្រាមនៃប៉ូតាស្យូម, ០.២៨មីលីក្រាមនៃម៉ង់ហ្គាណែសនិង ៥៦ មីលីក្រាមនៃវីតាមីន C ។ ផ្លែស្ត្របឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរ (anthocyanins, ellagic) ដែលអាច ការពារជំងឺមហារីក ប្រឆាំងការរលាក និងការពាររាងកាយពីជំងឺសរសៃឈាមបេះដូង។ Anthocyanins អាចជួយបំផ្លាញរ៉ាឌីកាល់សេរី ដើម្បីឲ្យកោសិកាអាចដំណើរការធម្មតា។ Ellagic ជំនួយក្នុងការទប់ស្កាត់ការលូតលាស់យ៉ាងឆាប់រហ័សនៃកោសិកាមហារីក។ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរតែជ្រើសរើសផ្លែស្ត្របឺរីដែលមានដើមពណ៌បៃតងភ្លឺ។
៣ ផ្លែប៊្លូបឺរី៖ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត មានកម្រិតរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ខ្ពស់ជាងមនុស្សដែលមិនមានជំងឺនេះ។ ផ្លែប៊្លូបឺរីមានផ្ទុកសារធាតុ pterostilbene ដែលអាចជួយការពារឥទ្ធិពលនៃរ៉ាឌីកាល់សេរី និងកំណត់ការផលិត និងការលូតលាស់នៃកោសិកាមិនប្រក្រតី។
៤ ផ្លែ Raspberry៖ ផ្លែ Raspberry សម្បូរទៅដោយម៉ង់ហ្គាណែស ដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាល ជួយបង្កើនការចងចាំ និងកាត់បន្ថយការរលាកដែលបណ្តាលមកពីរបួសដែលនាំទៅដល់ស្ថានភាពក្រពេញទីរ៉ូអ៊ីត ក៏ដូចជាការពារជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។ ពួកវាក៏បង្កើនការស្ដារឡើងវិញនៃកោសិកាដែលខូចផងដែរ។
៥ ផ្លែ Cherry៖ ក្នុងផ្លែ Cherry មានសារធាតុប្រឆាំងអុកស៊ីតកម្មល្អជាច្រើន សម្រាប់រាងកាយដូចជា beta-carotene, zeaxanthin និង lutein ដែលជួយប្រឆាំងនឹងការរលាក និងការពារភាពចាស់ និងភ្នាក់ងារបង្កមហារីក។ លើសពីនេះទៀត វាជួយកាត់បន្ថយការស្រូបយកកូលេស្តេរ៉ុលអាក្រក់ចូលទៅក្នុងចរន្តឈាម ការពារបេះដូង។ អ្នកជំងឺអាចបរិភោគផ្លែ cherries ទទេ ឬច្របាច់ទឹក និងញ៉ាំជាមួយ oats តាមចំណង់ចំណូលចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


