ព័ត៌មានជាតិ
ក្រូចថ្លុងពូជតាម៉ៅបាត់ដំបងរសជាតិជូរអែម ល្បីល្បាញសាយភាយដល់ទីក្រុងភ្នំពេញ
ក្រូចថ្លុងពូជតាម៉ៅដែលល្បីថាមានរសជាតិជូរអែមឆ្ងាញ់ ត្រូវបាននាំមកលក់ចែកចាយនៅទីផ្សារទីក្រុងភ្នំពេញ ដោយសារតែមានអតិថិជនកម្មង់ពីអាជីវករក្រុងបាត់ដំបង ព្រោះតែឱជារសឆ្ងាញ់ពិសារ។
បច្ចុប្បន្នក្រូចថ្លុងពូជតាម៉ៅ កំពុងដាំនៅក្នុងភូមិអូរដំបង និងភូមិអូរស្រឡៅ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែប្រជាកសិករនៅក្នុងតំបន់នោះនិយមចូលចិត្តដាំពូជក្រូចថ្លុងនេះ បើទោះបីជាក្រូចថ្លុងមានពូជច្រើនមុខក៏ដោយ ក៏រសជាតិមិនលើសពូជតែម៉ៅនេះដែរ។

អ្នកស្រី ម៉ន សុខា ជាអ្នកលក់ក្រូចថ្លុងបាននិយាយថា សព្វថ្ងៃអ្នកស្រីលើកផ្លែក្រូចថ្លុងនេះច្រើនមកពីតំបន់អូរដំបងនិងអូរស្រឡៅ ដោយសារតែនៅទីនោះមានប្រជាពលរដ្ឋដាំច្រើន ហើយម្យ៉ាងវិញទៀតទោះបីជាមានពូជផ្សេងក៏ដោយក៏អ្នកស្រីកម្រយកមកលក់ណាស់ ព្រោះវាមិនឆ្ងាញ់ដូចពូជតាម៉ៅជូរអែមនេះឡើយ។
អ្នកស្រីបានបន្ថែមថា ថ្មីៗនេះមានម៉ូយនៅឯទីក្រុងភ្នំពេញ បានទាក់ទងមកឲ្យផ្ញើក្រូចថ្លុងប្រភេទនេះទៅឲ្យគេម្ដង ៣០០ ផ្លែ ដែលគេលើកយកទៅលក់បន្ត ព្រោះពូជក្រូចនេះឆ្ងាញ់អ្នកទីក្រុងភ្នំពេញក៏និយមចូលចិត្ត។ ដោយឡែកសម្រាប់អ្នកស្រីលក់រាយនៅក្រុងបាត់ដំបងសព្វថ្ងៃក្នុងមួយផ្លែតម្លៃ ៣ ០០០ រៀល ប៉ុន្តែបើអ្នកភ្នំពេញគេទិញយកទៅលក់បន្តអ្នកស្រីក៏បញ្ចុះតម្លៃឲ្យខ្លះដែរ ដើម្បីរកស៊ីជាមួយគ្នាបន្តទៀត ព្រោះការផ្ញើទៅលើកក្រោយនេះគឺជាលើកទី ២ ហើយ ដែលម៉ូយនៅភ្នំពេញកម្មង់យក។

ជាចុងក្រោយអ្នកស្រីបានផ្ដាំផ្ញើដល់អ្នកដែលនិយមចូលចិត្តពិសារក្រូចថ្លុងគួរពិនិត្យមើលផង ព្រោះបច្ចុប្បន្នមានការនាំចូលពីប្រទេសក្រៅដែលពូជក្រូចថ្លុងនោះមានផ្លែធំៗ ហើយសំបកក្រញូវសាច់ខាងក្នុងពណ៌ក្រហម ប្រៀបដូចជាក្រូចថ្លុងខ្មែរប៉ុន្តែធាតុពិតមិនឆ្ងាញ់ដូចគ្នានោះទេ ដោយសព្វថ្ងៃមានតែពូជតែម៉ៅតូចល្មម ដែលមានរសជាតិជូរអែមឆ្ងាញ់ពិសា៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


