ព័ត៌មានជាតិ
កសិករចាប់យករបរចិញ្ចឹមពពែ ដើម្បីបង្កើនចំណូលផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការងារដាំដុះ
ដើម្បីដំឡើងប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារកសិករបានបង្កើនការងារចិញ្ចឹមសត្វពពែលក់ជាលក្ខណៈគ្រួសារមួយថែមទៀត លើរបរកសិកម្ម។
ការចិញ្ចឹមប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសច្បាស់លាស់មានអំណោយផលពីភូមិសាស្ត្រ ព្រមទាំងមានទីផ្សារផងនោះ កសិករទទួលបានប្រាក់ចំណូលសមរម្យហើយអាចអភិវឌ្ឍន៍គ្រួសារបានយ៉ាងប្រសើរ។

លោក ស្លេស ម៉ាត់ អាយុ៤២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ បានចិញ្ចឹមសត្វពពែបានឲ្យដឹងថា គាត់បានងាកមកចាប់យករបរចិញ្ចឹមពពែលក់នេះ រយៈពេល៨ឆ្នាំមកហើយ ទទួលបានផលល្អ ដោយសារតែសត្វពពែមានទីផ្សារល្អក្នុងស្រុកងាយស្រួលលក់ មានការគាំទ្រក្នុងការអាស្រ័យសាច់វាធ្វើជាម្ហូបមានរសជាតិប្រកបដោយគុណភាពខ្ពស់មិនមានគីមីនោះទេ។ សាច់ពពែគេយកធ្វើម្ហូបបានច្រើនមុខមានដុត អាំង ស៊ុប ខ ជាដើម យ៉ាងឆ្ងាញ់ពិសារ។
លោក ម៉ាត់បានបន្តទៀតថា ពពែចាប់ពីពេលវាកើតរយ:ពេលមួយឆ្នាំពេញ នោះពពែនឹងផ្ដល់ផលហើយ មានថៅកែមកប្រមូលទិញដល់ទ្រុងទាំងអស់តែម្ដង ហើយក្នុងពពែមួយក្បាល គេទិញក្នុងតម្លៃចាប់ពី ១៤០ដុល្លារ ទៅ១៥០ដុល្លារ ក្នុងពពែមួយក្បាល យើងអាច់លក់បានជិត១០០ក្បាលដែរ។

លោក ម៉ាត់ បានឲ្យដឹងទៀតថា ចំពោះមេពពែក្នុងមួយក្បាល ក្នុងមួយឆ្នាំៗពពែមានកូនពីរ ទៅបីដង ឯណោះ ហើយកូនម្ដងពី២ ទៅ ៣ ក្បាលផងដែរ។
កាលពីឆ្នាំកន្លងទៅ តម្លៃទីផ្សារពពែមានតម្លៃដូចតែឆ្នាំនេះដែរ ហើយផលប្រយោជន៍របស់សត្វពពែ គេចិញ្ចឹមដើម្បីលក់ជាពូជយកទៅចិញ្ចឹមបន្ត ឬទិញសម្រាប់យកសាច់ជាអាហារយ៉ាងពេញនិយម៕
អត្ថបទ៖ សាន វិឡែម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


