ជីវិតកម្សាន្ដ
Mark-Kim បញ្ចេញរូប Pre-Wedding ៦សន្លឹក មុនចូលរោងការ ៣ខែទៀត
ទើបតែបង្ហោះរូបថតដំណើរកម្សាន្តជាមួយគ្នានៅអ៊ីតាលី ពេលនេះអនាគតកូនក្រមុំ Kimberly និងអនាគតកូនកំលោះ Mark Prin នាំគ្នាបញ្ចេញរូប Pre-Wedding ជាច្រើនសន្លឹក មុនចូលរោងការក្នុងរយៈពេល ៣ខែទៀត។

តាមការបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់ Kimmy Kimberly ទស្សនិកជនបានឃើញរូបភាព Pre-Wedding ចំនួន ៦សន្លឹក សុទ្ធតែស្អាតៗ និងរ៉ូមែនទិកបំផុត។ នៅក្នុងបរិយាកាសថ្ងៃរៀបលិច ដែលគូស្នេហ៍មួយគូនេះបានលាតត្រដាងលើបណ្ដាញសង្គម ធ្វើឱ្យមិត្តភក្តិ និងប្រិយមិត្តសរសើរភាពផ្អែមល្ហែមរបស់កូនកម្លោះ-ក្រមុំ និងអន្ទះសារបន់ឱ្យថ្ងៃពិសេសរបស់អ្នកទាំងពីរមកដល់ឆាប់ៗ។
ជាមួយនឹងរូបភាពទាំងនេះ Mark-Kimberly ក៏បានប្រកាសដែរថា ពិធីជ័យមង្គលរបស់ពួកគេ ដែលត្រូវប្រារព្ធនៅប្រទេសអ៊ីតាលី គឺចំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រឡាញ់គ្នា ៣ឆ្នាំ គេសួរពេលណារៀបការ Taew ឆ្លើយលឿនស្លេវបែបនេះ
ចុចអាន៖ Influencer ចិនម្នាក់ស្លាប់ បន្ទាប់ពីតមអាហារបានពីរថ្ងៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


