ជីវិតកម្សាន្ដ
ទោះមានវ័យជិត៥០ឆ្នាំ អតីតស្វាមី Angelababy នៅតែត្រូវគេសរសើរថាសង្ហាខ្លាំង និងទាក់ទាញបំផុត
រូបភាពដែលមិនទាន់កែសម្រួលរបស់តារាប្រុសជើងចាស់នៅក្នុងឧស្សាហកម្មកម្សាន្ត Cbiz គឺតារាសម្ដែង Huang Xiaoming នៅមហោស្រពភាពយន្ត Shanghai លើកទី ២៥ លើព្រំក្រក្រហមបានទាក់ទាញភ្នែកទស្សនិកជនជាច្រើន។ ជាពិសេស សម្រស់របស់លោកទទួលបានការសរសើរខ្លាំងបំផុត ដោយសារតែស្ទីល ភាពឆើតឆាយ និងស្បែករលោង ទោះបីជាមានវ័យlyជិត ៥០ ឆ្នាំក៏ដោយ។

ទោះយ៉ាងណាក៏ដោយ Huang Xiaoming ធ្លាប់បានធ្វើឲ្យកក្រើកពេញ Cnet ម្ដងរួចមកហើយ ជាមួយនឹងវីដេអូឃ្លិបនៅពីក្រោយកម្មវិធី Billionaires Beats the Wind 2023 នៅពេលលោកកំពុងជជែកជាមួយសមាជិកដែលចូលរួម។ ថ្វីត្បិតតែបច្ចុប្បន្ននេះ សម្រស់របស់បុរសសង្ហារូបនេះលែងឡើងដល់កំពូលដូចកាលនៅក្មេង ប៉ុន្តែស្បែក និងការសម្តែងរបស់តារាប្រុសរូបនេះ មិនដែលថមថយឡើយតាមពេលវេលា។
Huang Xiaoming កើតនៅឆ្នាំ ១៩៧៧ បច្ចុប្បន្នលោកមានអាយុ ៤៦ ឆ្នាំ គឺជាតារាកំពូលម្នាក់ក្នុងកម្មវិធី showbiz របស់ចិន។ គាត់ធ្លាប់ធ្វើឲ្យកក្រើកជាមួយខ្សែភាពយន្តដូចជា Shanghai Bund, The Return of the Condor Heroes,my fair princess iii, the deer and the cauldron,The Patriot Yue Fei។
លើសពីនេះ រឿងរ៉ាវស្នេហារបស់តារាប្រុសរូបនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិនផងដែរ។ គាត់ធ្លាប់មានទំនាក់ទំនងស្នេហាដ៏ស្រស់ស្អាតជាមួយ Angelababy ហើយបានរៀបការនៅឆ្នាំ ២០១៥។ ប៉ុន្តែបន្ទាប់ពីរៀបការបាន ៧ ឆ្នាំ អ្នកទាំងពីរស្រាប់តែប្រកាសលែងលះគ្នានៅឆ្នាំ ២០២២។ បន្ទាប់ពីនោះ Huang Xiaoming ត្រូវបានចាប់បានថាមានពាក្យចចាមអារ៉ាមថាបានណាត់ជួបជាមួយតារាស្រីម្នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទាន់ឈ្នះពានរង្វាន់ផង Zhao Liying រងភាពចម្រូងចម្រាសទៅហើយ
ចុចអាន៖Yang Mi បង្ហាញខ្លួនក្នុងឈុតបៃតង ទស្សនិកជនសរសើរថា នាងស្អាតមិនសមវ័យសោះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


