ជីវិតកម្សាន្ដ
Yang Mi បង្ហាញខ្លួនក្នុងឈុតបៃតង ទស្សនិកជនសរសើរថា នាងស្អាតមិនសមវ័យសោះ
តារាសម្ដែង Yang Mi ត្រូវគេចាត់ទុកថាជាតារាបង្ហាញម៉ូដក្នុងវិស័យភាពយន្តចិន ខណៈពេលបង្ហាញមុខជាសាធារណៈរបស់នាងម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាស្រី Yang Mi បានធ្វើឲ្យកក្រើកពេញអ៊ីនធឺណេតចិនម្តងទៀត ជាមួយនឹងរូបថតជាច្រើនសន្លឹក បង្ហាញពីរាងកាយដ៏ស៊ិចស៊ីនិងភាពទាក់ទាញក្នុងសំលៀកបំពាក់ដ៏គួរឲ្យចាប់អារម្មណ៍នៃព្រឹត្តិការណ៍ VOGUEFILM នៅទីក្រុងសៀងហៃ។
យ៉ាងណាមិញនៅពេលលេចមុខភ្លាម Yang Mi បានក្លាយជាចំណុចចាប់អារម្មណ៍នៃកន្លែងព្រឹត្តិការណ៍ទាំងមូល។ ដូច្នោះហើយ ក្នុងអំឡុងពេលនៅលើកម្រាលព្រំក្រហម នាល្ងាចថ្ងៃទី ១៧ មិថុនា នាងបានជ្រើសរើសស្លៀករ៉ូបណ៌បៃតងខ្ចីសក្តិសមនឹងស្បែកសរលោងឥតខ្ចោះ ជាមួយរាងស្លីមចង្កេះអង្ក្រង ជើងតូច និងខ្នងវាលរលោង ធ្វើឲ្យទស្សនិកជនច្រណែននឹងសម្រស់នាងយ៉ាងខ្លាំង។
ថ្វីត្បិតតែជិតឈានចូលវ័យ ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែផ្ទៃមុខរបស់តារាស្រីរូបនេះនៅតែរលោងចែងចាំងដូចទេពធីតា មិនថាច្រើនឆ្នាំយ៉ាងណានោះទេ។ ការបង្ហាញខ្លួនរបស់តារាស្រីដែលមាននាមត្រកូល Yang លើកនេះ ធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តនៅពេលដែលឃើញស្ទីលម៉ូដសក់ថ្មី និងការតុបតែងខ្លួនដ៏ស្រទន់របស់នាង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាងតូចក្នុងរឿង “ឡៃឡាធីតាយក្ខ” បង្ហាញខ្លួនលើកម្រាលព្រំក្រហម អ្នកគាំទ្រចំណាំសឹងមិនស្គាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


