សន្តិសុខសង្គម
ស្ទាក់ចាប់ការនាំចូលសត្វទន្សាយ និងសាច់បង្កក៥តោនពីប្រទេសវៀតណាមខុសច្បាប់
កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានស្ទាក់ចាប់រថយន្ដមួយគ្រឿងដែលលួចនាំចូលសត្វទន្យាយ មាន់ ទា និងសាច់បង្កកជាច្រើទៀតពីប្រទេសវៀតណាមដោយខុសច្បាប់។

នេះជាលេីកទី២ហេីយ ដែលមានការបង្ក្រាបករណីឈ្មួញដឹកជញ្ជូនផលិតផលដែលកើតចេញពីសត្វលួចនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀងមួយចំនួនក្នុងខេត្តតាកែវ ដែលករណីនេះ សមត្ថកិច្ចតាមព្រំដែនក៏ដូចជាជំនាញពេទ្យសត្វខេត្តហាក់រកមិនឃេីញក្រុមឈ្មួញ ថែមទាំងមិនមានវិធានការទប់ស្កាត់ គឺទាល់តែកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះមក ចាប់ឃាត់ដោយផ្ទាល់នូវរថយន្ដលួចដឹកមាន់ ទា ទន្សាយ ជើងជ្រូក ស្លាប់មាន់បង្កក ពោះវៀនជ្រូក បាននៅច្រកកំណប់កែវ ស្រុកគិរីវង់។

ករណីបង្ក្រាបការនាំចូលផលិតផលសត្វដោយខុសច្បាប់នេះ ធ្វេីឡេីងនៅវេលម៉ោង២៣និង១២នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ។ តាមសម្តីមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៅច្រករបៀងនៅខេត្តតាកែវមានឈ្មួញខិលខូចលួចនាំចូលនូវផលិផលចេញពីសត្វដែលខូចគុណភាព និងប្រើសាធាតុគីមីផងនោះ ទើបកម្លាំងនាយកដ្ឋាន ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខកំពត3A-1882 ដឹកសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វដូចជា សត្វមាន់រស់ចំនួន៣៧០ក្បាល សត្វទន្សាយ១៥០ក្បាល ជើងជ្រូក១៦៨កេះ ស្មើនិង៣៣៦០គីឡូក្រាម ពោះវៀនជ្រូកចំនួន១១៤០គីឡូក្រាម ស្លាបមាន់៥០០គីឡូក្រាម ជើងជ្រូកបង្កក,ពោះវៀនជ្រូកបង្កកនិងស្លាបមាន់បង្កកសរុបចំនួន៥០០០គីឡូក្រាម(០៥តោន)មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ហេីយវត្ថុតាងនៃបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្លាំងរបស់អគ្គនាយកដ្ឋាន សុខភាពសត្វ ក្រោមបញ្ជាផ្ទាល់ពីលោកអគ្គនាយកដ្ឋានបានចុះបង្រ្កាបឈ្មួញនាំចូលផលិតផលដែលកើតចេញពីសត្វចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងខេត្តតាកែវ ដែលលើកទី១ចុះបង្រ្កាបរថយន្តដឹកទារស់រាប់ពាន់ក្បាលនៅលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលលួចនាំចូលមកតាមច្រករបៀង នៅស្រុកបូរីជលសារតែសកម្មភាពរបស់គេនៅមិនបានឈប់ទេគឺនៅតែបន្តលួចនាំចូលមកលក់ចែកចាយដដែល ដោយមិនបានគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅទទួលទាននោះឡើយហើយលើកទី២នេះបង្រ្កាបលក្ខណ:ទ្រង់ទ្រាយធំនឹងសុទ្ធតែខូចគុណភាពស្ទើតែទាំងអស់៕
អត្ថបទ៖ វីរ:



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់