សេដ្ឋកិច្ច
ក្រុមហ៊ុនចំនួន ៧ ទទួលបានអនុញ្ញាតឱ្យនាំចូលសាច់បង្កកចរាចរណ៍លើទីផ្សារកម្ពុជា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៧ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាក្រុមហ៊ុនមានគុណវុឌ្ឍអាចនាំចូលមុខទំនិញសាច់បង្កកចរាចរណ៍នៅលើទីផ្សារកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគូសបញ្ជាក់ឱ្យដឹងថា ដើម្បីពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខទំនិញសាច់បង្កក ជំហានទី៥ ចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត។
ក្រុមហ៊ុនទាំង ៧ ដែលទទួលបានការអនុញ្ញាតនាំចូលបង្កកដើម្បីចរាចរណ៍លើទីផ្សារកម្ពុជា រួមមាន៖ ទី១ ក្រុមហ៊ុន ពង្ស ហួត ឌីវេឡុបម៉ឺន អហ្វ អេហ្វី ខលឈរ (ភីអេច-ឌីអេ) ឯ.ក 9. PONG HUOT DEVELOPMENT OF AGRICULTURE (PH-DA) CO., LTD, ទី២ ក្រុមហ៊ុន មីងយីស័ន ហ្វូដ (ហ្វូហ្សិន) អ៊ីមផត អេន អិចផត ឯ.ក MINGYIXUAN FOOD (FROZEN) IMPORT AND EXPORT CO., LTD, ទី៣ ក្រុមហ៊ុន ប្រាយម៍ ខេមហ្វីដ ឯ.ក PRIME CAMFOOD CO., LTD.

ទី៤ ក្រុមហ៊ុន ឃ្លីប07 អ៊ុមផត អិចផត ឯ.ក CLIP07 IMPORT EXPORT CO., LTD , ទី៥ ក្រុមហ៊ុន សោម រ៉ានី អ៊ីមផង អិចផត ឯ.ក SORM RANY IMPORT EXPORT CO.,LTD. , ទី៦ ក្រុមហ៊ុន គីម ហុង ហេង ហ្គ្រោស ឯ.ក KIM HONG HENG GROWTH CO.,LTD និងក្រុមហ៊ុន វ័លជូហ្វ ហ៊ីលតុន ឯ.ក WALDORF HILTON CO.,LFTD ។

សូមជម្រាបថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ត្រូវបានសម្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍិសម្រាប់នាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


