ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ខេត្តកណ្ដាល ជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ប្រសិនបើខិតខំបន្ថែមទៀត ខេត្តកណ្ដាលនឹងអាចមានរោងចក្រច្រើនជាង ខណៈនាពេលបច្ចុប្បន្ននេះ ខេត្តកណ្ដាលជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ។ ការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកណ្ដាល ជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ខេត្តកណ្ដាល ប្រសិនបើខិតខំទាក់ទាញអ្នកវិនិយោគិនបន្ថែមនោះ នឹងអាចមានរោងចក្រច្រើនជាងគេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខេត្តកណ្ដាលប្រសិនជាប្រឹងច្រើនជាងនេះ ខេត្តកណ្ដាលអាចមានរោងចក្រច្រើនជាង ប៉ុន្តែប្រហែលជាក្នុងរយៈពេលកន្លងទៅ គឺខាងកំពង់ស្ពឺគេមានចំណុចទាក់ទាញច្រើនជាង ហើយវាកៀកនឹងកំពង់ផែដែលគេត្រូវដឹកចេញៗ»។
តែយ៉ាងណាក៏ដោយ ក្នុងមួយឆ្នាំកម្មករ-កម្មការនីដែលបំពេញការងារនៅខេត្តកណ្ដាល អាចរកចំណូលបានជាង ៤០០លានដុល្លារអាមេរិក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកម្មករ-កម្មការនី ត្រូវខិតខំបំពេញការងារ និងត្រូវចូលរួមថែរក្សាការងារ ឲ្យបានគង់វង្ស៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


