ព័ត៌មានអន្ដរជាតិ
សកម្មជនបរិស្ថានវ័យក្មេងទៅជួបលោក Zelensky ដើម្បីរិះគន់ការបំផ្លិចបំផ្លាញរបស់ រុស្ស៊ី នៅអ៊ុយក្រែន
សកម្មជនបរិស្ថានស៊ុយអែតនាង Greta Thunberg បានទៅជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងកៀវ ហើយយុវតីម្នាក់នេះថែមទាំងបានបង្ហាញពីទស្សនៈថា រុស្ស៊ីគួរតែទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញបរិស្ថាននៅអ៊ុយក្រែន ។
សកម្មជនបរិស្ថានវ័យក្មេងរូបនេះបានអញ្ជើញជួបលោក Zelensky បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានបើកកិច្ចប្រជុំលើកដំបូងនៃក្រុមការងារអន្តរជាតិ ដើម្បីវាយតម្លៃការខូចខាតបរិស្ថានដែលបណ្ដាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ក្នុងកិច្ចប្រជុំនោះ លោក Zelensky បានប្រាប់ដល់នាង Thunberg និងអ្នកចូលរួមផ្សេងទៀតអំពីការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីកាលពីដើមខែនេះ ដែលបណ្តាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានពន្យល់ថា តំបន់ខ្លះមានទឹកជំនន់ ហើយទីក្រុងជាច្រើនផ្សេងទៀតបែរជាប្រឈមនឹងការខ្វះខាតទឹកផឹក និងទឹកសម្រាប់កសិកម្មទៅវិញ នោះហើយគឺជា “បញ្ហាធំ” ដែលយើងកំពុងជួបប្រទះ ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់យុវតីវ័យ ២០ ឆ្នាំរូបនេះឲ្យមានការគាំទ្រ និងធ្វើការវាយតម្លៃការខូចខាតបរិស្ថាននៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។
បន្ទាប់ពីទទួលបានការអំពាវនាវនេះហើយ នាង Thunberg បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីមានចេតនាកំណត់គោលដៅដល់ការបំផ្លាញបរិស្ថាន ជីវភាពរស់នៅ និងផ្ទះសម្បែងរបស់ប្រជាជនអ៊ុយក្រែន ហើយសូមក្រុមការងារចូលរួមចំណែក ក្នុងការប្រៀបធៀបចំណុចនេះថាជាគ្រោះមហន្តរាយមនុស្សជាតិឬយ៉ាងណា ។
គួរបញ្ជាក់ថា នាង Greta Thunberg គឺជាសកម្មជនបរិស្ថានវ័យក្មេងមួយរូបដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក តាមរយៈការអំពាវនាវដល់មេដឹកនាំនយោបាយ និងឧស្សាហកម្មឲ្យធ្វើការសម្រេចចិត្តដោយក្លាហានលើការប្រែប្រួលអាកាសធាតុ ខណៈសកម្មភាពរបស់នាងនាពេលកន្លងមក ក៏បានជំរុញឲ្យយុវជននៅទូទាំងពិភពលោកក្រោកឈរការពារភពផែនដីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ធនាគារពិភពលោក ឲ្យ អ៊ុយក្រែន ខ្ចីលុយ ១.៥ ពាន់លានដុល្លារ ខណៈ ជប៉ុន ជាអ្នកចេញមុខធានា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ