Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសមាជិកបក្សប្រជាជនទាំងអស់ ចូលរួមឃោសនាបោះឆ្នោតឲ្យបានសកម្មបំផុត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ឲ្យបានសកម្មបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន​ បានធ្វើឡើងគ្រាដែលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង ៧ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវជំហរឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត, គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់, បេក្ខជន, មន្រ្តី និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្ដីសង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ដូចជាអង្គការនានានៃសង្គមស៊ីវិល, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិតជានឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវ បរិយាកាសនយោ​បាយដ៏ល្អបំផុត ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា

សន្តិសុខសង្គម១ ម៉ោង មុន

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេច​ឃុំ​ខ្លួនជនត្រូវចោទ៨នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

កីឡា២១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម